សំបុត្រចូលទស្សនាការប្រកួតពានរង្វាន់ AFF U23 Championship 2022 នៅពហុកីឡដ្ឋានជាតិមរតកតេជោ នឹងចាប់ផ្ដើមដាក់លក់ នៅថ្ងៃទី ១០ ខែកុម្ភៈ ខាងមុខនេះ

សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រាប់ឱ្យដឹងថា សំបុត្រចូលទស្សនាការប្រកួតពានរង្វាន់ AFF U23 Championship 2022 នៅពហុកីឡដ្ឋានជាតិមរតកតេជោ នឹងចាប់ផ្ដើមដាក់លក់ នៅថ្ងៃទី ១០ ខែកុម្ភៈ ខាងមុខនេះ ។

សំបុត្រមានចំនួន ៤ប្រភេទដែលមានតម្លៃដូចខាងក្រោម:

ប្រភេទ ១ តម្លៃ ៣០,០០០រ  មានចំនួន ៦៧៨៩ កៅអី

ប្រភេទ ២ តម្លៃ ២០,០០០រ  មានចំនួន ៣០២៩ កៅអី

ប្រភេទ ៣ តម្លៃ ១៤,០០០រ  មានចំនួន ៩៧៧៣ កៅអី

ប្រភេទ ៤ តម្លៃ ៨,០០០រ  មានចំនួន ៦៨៤៨ កៅអី

សូមជំរាបផងដែលថា សំបុត្រ ( បើលក់អស់ )   អាចរកថវិកាបានប្រមាណជា 455 856 000រៀល ឬស្មើនឹង 113 964$៕

Leave a Reply

Your email address will not be published. Required fields are marked *