ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជារងឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ (ចិន) ក្នុងកម្រិតខ្សោយ និងខ្យល់មូសុងឦសានក្នុងកម្រិតមធ្យម ព្រមទាំងឥទ្ធិពលពីសម្ពាធទាប (ឥណ្ឌូនេស៊ី) ក្នុងកម្រិតខ្សោយ ដែលអាចឲ្យកម្ពុជាមានភ្លៀងធ្លាក់ជាអន្លើរ ក្នុងកម្រិតពីខ្សោយទៅមធ្យម និងសីតុណ្ណភាពអប្បបរមា ពី១៩-២២°C គួបផ្សំនិងខ្យល់ក្នុងល្បឿនមធ្យម ។