អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ពាក់ព័ន្ធករណី ប្លន់ម៉ូតូ១គ្រឿងមិនបានសំរេច នៅចំណុច ស្តុប ផ្លូវ១០០៣កែង ផ្លូវ៩២ មុខផ្សារទំនើប អ៊ីអន២ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី

ភ្នំពេញ ៖ នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ម្សិលមិញ អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ពាក់ព័ន្ធករណី ប្លន់ម៉ូតូ១គ្រឿងមិនបានសំរេច នៅចំណុច ស្តុប ផ្លូវ១០០៣កែង ផ្លូវ៩២ មុខផ្សារទំនើប អ៊ីអន២ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ហេង ពិសី ហៅ វិរៈ អាយុ៣៣ឆ្នាំ មុខរបរពេទ្យ ស្នាក់នៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ បានជិះ pass app មកចុះនៅ ស្តុបអ៊ីអន២ ហើយអង្គុយរង់ចាំធ្វើសកម្មភាព រហូត ឃើញនារីម្នាក់ជិះម៉ូតូស្កុបពី តែម្នាក់ឯង(ឈប់ភ្លើងស្តុបពណ៍ក្រហម) រូបគេក៏ធ្វើសកម្មភាព ធាក់រុញច្រាន នារីម្នាក់នោះ ធ្លាក់ពីលើម៉ូតូ រួចឡើងជិះម៉ូតូគេចខ្លួន ស្រាប់តែនារីម្នាក់នោះបានស្ទុះមកចាប់ជនសង្ស័យភ្លាមៗ និងស្រែកឆោឡោ ផ្អើលដល់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌសែនសុខ ចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យយកមកធ្វើការសាកសួរនៅមូលដ្ឋាន អហខណ្ឌសែនសុខ តែម្ដង។ ចំណែកម៉ូតូត្រូវបាន អាវុធហត្ថ ប្រគល់ជូនជនរងគ្រោះវិញ៕

Leave a Reply

Your email address will not be published. Required fields are marked *