សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២នេះ បានមានប្រសាសន៍តបទៅក្រុមវិភាគនយោបាយមួយចំនួនដែលថា គណបក្សប្រជាជនកម្ពុជា គឺពុំមានថ្ងៃដែលបោះបង់ចោលថ្ងៃ៧មករានោះឡើយ 

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២នេះ បានមានប្រសាសន៍តបទៅក្រុមវិភាគនយោបាយមួយចំនួនដែលថា គណបក្សប្រជាជនកម្ពុជា គឺពុំមានថ្ងៃដែលបោះបង់ចោលថ្ងៃ៧មករានោះឡើយ ។ ការដែលសម្តេចបានមានប្រសាសន៍យ៉ាងដូច្នេះ ដោយឃើញមានក្រុមអ្នកវិភាគនយោបាយខ្លះ បានលើកឡើងថា ការដែលកន្លងមកគណបក្សប្រជាជនកម្ពុជា មិនបានប្រារព្ធខួប​អនុស្សាវរីយ៍​ថ្ងៃជ័យជំនះ៧មករា លើ​របបប្រល័យ​ពូជសាសន៍​ដោយចង់បន្ថយ​ឥទ្ធិពល​ពីវៀតណាម ជា​ដើមនោះ។ សម្តេចបានប្រតិកម្មតបយ៉ាងដូច្នេះថា ៧មករា បើទោះបី​ជាវៀតណាមមកជួយ ប៉ុន្តែជាអាយុជីវិតរបស់ប្រជាជនកម្ពុជា។ដូច្នេះគណបក្សប្រជាជនកម្ពុជា គឺគ្មានថ្ងៃ​ដែល​ត្រូវបោះបង់ចោល៧មករានោះទេ។

សូមសំរាបថា ៖ ការរំលឹកខួបអនុស្សាវរីយ៍នៃថ្ងៃជ័យជន្នះ ៧មករា លើរបបប្រល័យពូជសាសន៍ ត្រូវ​បាន​គណ​បក្សប្រជាជនកម្ពុជា ​តែងតែប្រារព្ធមិទ្ទិញ​យ៉ាង​ឧឡារិក ​ជារៀងរាល់ឆ្នាំមិនដែល​ខានឡើយ។ ប៉ុន្តែការអាក់​ខានមិន​បាន​ប្រារព្ធ​ទិវា​ជា​ប្រវត្តិ​សាស្ត្រកាល​ពីដើមឆ្នាំកន្លងមកនេះ​ គឺដោយសារតែរាជរដ្ឋាភិបាលក៏ដូចជា​គណបក្ស​បា​ន​គិ​ត​គូ​រ​និង​យ​ក​ចិ​ត្ត​ទុ​ក​ដាក់​បង្ការ​​ និង​ទប់ស្កាត់​ការឆ្លងរីករាលដាល​នៃជំងឺកូវីដ-១៩ ដែល​បាននិ​ង​កំពុង​ឆ្លង​មិន​ទាន់​ផុតរ​លត់អស់នៅឡើយ៕

 

Leave a Reply

Your email address will not be published. Required fields are marked *