សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន បានអំពាវនាវ និងស្នើទៅ ឯកឧត្តម មីន អោងឡាង ចំនួន៤ចំនុច ៖

នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២២ ក្នុងជំនួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ មីន អោងឡាង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន បានអំពាវនាវ និងស្នើទៅ ឯកឧត្តម មីន អោងឡាង ចំនួន៤ចំនុច ៖

ទី១-សម្តេចតេជោ បានអំពាវនាវខិតខំអនុវត្តកិច្ចព្រមព្រៀង ៥ចំនុច ដែលប្រមុខរដ្ឋាភិបាលអាស៊ានបានឯកភាពគ្នា កាលពីខែមេសា ឆ្នាំ ២០២១ ។

ទី២- ស្នើឯកឧត្ដម បង្កលក្ខណៈធ្វើយ៉ាងណា អាចឲ្យប្រេសិតពិសេស របស់ប្រធានអាស៊ាន បានទៅទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា នៅពេលខាងមុខនេះ ។

ទី៣- អំពាវនាវសុំឱ្យភាគីទាំងអស់ រួមទាំងភាគីរដ្ឋាភិបាលមីយ៉ាន់ម៉ា ត្រូវតែបញ្ឈប់អំពើហិង្សា និងឈានឆ្ពោះទៅដល់ ធ្វើឱ្យមានបទឈប់បាញ់។ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានអាស៊ាន បានសម្តែងការបារម្ភចំពោះអំពើហិង្សា ក្រោយពីទស្សនកិច្ចរបស់ សម្តេច ទៅមីយ៉ាន់ម៉ាកាលពីថ្ងៃទី ៧-៨ ខែមករា ឆ្នាំ ២០២២កន្លងមកនេះ ដោយស្នើសុំឱ្យភាគីទាំងអស់ បង្ហាញភាពអត់ធ្មត់ ដើម្បីធ្វើយ៉ាងណាឈានទៅដល់ បទឈប់បាញ់។

ទី៤ -សម្តេចតេជោ ហ៊ុន សែន សូមអញ្ជើញ ឯកឧត្តម ឲ្យចូលរួមជាមួយបណ្ដាប្រទេសក្នុងតំបន់អាស៊ាន ក្នុងការផ្តល់ជំនួយមនុស្សធម៌ទៅដល់ប្រជាពលរដ្ឋមីយ៉ាន់ម៉ា ដូចអ្វីដែលសម្តេចតេជោ ធ្លាប់បានលើកឡើងជាមួយ ឯកឧត្តម មីន អោងឡាង កន្លែងមក ។

 

Leave a Reply

Your email address will not be published. Required fields are marked *