លោកស្រី យក់ សម្បត្តិ បានទទួលព័ត៌មានពីប្រទេសប៉ូឡូញមកថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់ប្រទេសប៉ូឡូញ ត្រូវបានលើកពេលបន្តទៀត ដោយមិនទាន់អាចកំណត់ថ្ងៃបាន ដោយសារបញ្ហាអាកាសធាតុ

(ភ្នំពេញ)៖ លោកស្រី យក់ សម្បត្តិ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២នេះ លោកស្រី បានទទួលព័ត៌មានពីប្រទេសប៉ូឡូញមកថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់ប្រទេសប៉ូឡូញ ត្រូវបានលើកពេលបន្តទៀត ដោយមិនទាន់អាចកំណត់ថ្ងៃបាន ដោយសារបញ្ហាអាកាសធាតុ។

សូមបញ្ជាក់ថា ពិធីទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលគ្រោងធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ត្រូវបានលើកពេលបន្តទៀត ដោយសារបញ្ហាព្យុះព្រិល ធ្លាក់ខ្លាំងយន្តហោះមិនអាចហោះហើរបាន។

Leave a Reply

Your email address will not be published. Required fields are marked *