ហោរាសាស្រ្ត ប្រចាំថ្ងៃ អង្គារ ទី ២៥ ខែ មករា ឆ្នាំ ២០២២

ឆ្នាំជូត​:  ​​រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​ លោកអ្នក​ប្រកប​កិច្ចការ​អ្វី​ក៏ដោយ​ក៏​អាច​ទទួលផល​សម្រេច​តាម​បំណងប្រាថ្នា​ផងដែរ។​ព្រោះតែ​ដួង​រាសី​ឡើង​ខ្ពស់ ​សម្រាប់​ទំនាក់ទំនង​ការងារក្នុងថ្ងៃមានផលល្អ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់​គួរសម ​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

​ឆ្នាំឆ្លូវ​:  ​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ការរស់​មាន​បញ្ហា​ជាមួយ​អ្នកដទៃ​បន្តិច ហេតុនេះ​បើ​អាច​សង្កត់ចិត្ត​ទប់​អារម្មណ៍​ជាមួយ​បញ្ហា​ជុំវិញខ្លួន​កាន់តែ​ប្រសើរ​។​ការប្រកប​ការងារ​ឃើញថា​ធ្វើ​អ្វី​ក៏​យឺតយូរ​និង​ពិសេស​មាន​បញ្ហា​ច្រើន​នាំ​ពិបាក​​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ខ្សត់ខ្សោយ​ចំណូល​បន្តិច ។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ត្រូវ​ចេះ​យកចិត្តទុកដាក់​ថែទាំ​ចំណង​ស្នេហ៍​ទើប​មិន​កើតរឿង​បែកបាក់​នៅ​គ្រា​ខាងមុខ​៕

ឆ្នាំខាល​:  ​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ពេលយប់​ព្រលប់​ព្រោះ​ងាយ​រងគ្រោះ​ដោយសារ​ក្រុមមនុស្ស​បៀតបៀន​យាយី​។​លោកអ្នក​​ចង់​ធ្វើ​អ្វីមួយ ឬ សម្រេចចិត្ត​ចង់​ប្រកប​កិច្ចការ​អ្វីត្រូវមានការប្រយ័ត្នប្រយែង​ពីព្រោះ​ងាយ​ជួប​គ្រោះ​ចាញ់បោក​គេ​ណាស់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវ​គិតគូរ​បញ្ជី​ប្រាក់កាស​ឱ្យបាន​ច្បាស់លាស់ ទើបជាការល្អ​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​លូតលាស់​ទៅមុខ​ល្អ​តែ​ក៏​ងាយ​ថយក្រោយ​ណាស់ដែរ​គួរ​ប្រយ័ត្នប្រយែង​៕

ឆ្នាំថោះ​: ​រាសី​ខ្ពស់ត្រដែត​។​ដំណើរ​ជីវិត​នា​ថ្ងៃនេះ​បោះជំហាន​លឿន​គួរសម ហើយ​សេចក្តីប្រាថ្នា​របស់លោកអ្នកអាចសំរាច់ដូចបំណងផងដែរ។​ចំពោះ​អ្នក​ប្រកបការងារ​អ្វីមួយ​តែង​ផ្តល់​ផល​ល្អ​ត្រឡប់មកវិញផងដែរ​​​។​លោកអ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ផ្តល់​ផល​ល្អ​បំផុត​សម្រាប់​ការដាក់ទុន​ក្នុង​រឿង​អ្វីមួយ​មានការ​ចម្រើន​លូតលាស់​គួរកត់សម្គាល់ផង​ដែរ​។
​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​លូតលាស់​និង​ជា​ពេលវេលា​ល្អ​សម្រាប់​ការរៀបចំ​ផ្សំផ្គុំ​គ្រួសារ​បំផុត​៕

ឆ្នាំរោង​: រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​ លោកអ្នក​ប្រកប​កិច្ចការ​អ្វី​ក៏ដោយ​ក៏​អាច​ទទួលផល​សម្រេច​តាម​បំណងប្រាថ្នា​ផងដែរ។​ព្រោះតែ​ដួង​រាសី​ឡើង​ខ្ពស់ ​សម្រាប់​ទំនាក់ទំនង​ការងារក្នុងថ្ងៃមានផលល្អ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់​គួរសម ​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

​ឆ្នាំម្សាញ់​:  ​រាសី​ល្អជា​មធ្យម​៖​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​ក្នុងថ្ងៃនេះ​លោកអ្នក​​​ធ្វើ​អ្វីៗ​ពុំ​សូវ​សម្រេច និង មានការ​រាំងស្ទះ​ច្រើន​។​ក្នុងថ្ងៃនេះ​បើទោះបី​ប្រកបការងារ​អ្វី​ក៏ដោយ​ចូរ​កុំ​អោយមានការ​ធ្វេសប្រហែស​ឱ្យសោះ​ពិសេស​កិច្ចការងារ​ថ្មីៗ​ពីព្រោះ​ងាយ​ជះ​ផល​អាក្រក់​យូរអង្វែង​ទៅ​គ្រា​ខាងមុខ​។​អ្នក​អាជីវករ​មានការ​​រកចំណូលបាន​គួរសម ហើយ​បើ​ចង់​ជួញ​ទីជិត​ឆ្ងាយ​ឃើញថា​ផល​កម្រៃ​ឆ្លើយតប​គួរ​ជាទី​ពេញចិត្តផងដែរ​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​មានការ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​ការសប្បាយ​ក្លាយជា​ទុក្ខ​វិញ​៕

ឆ្នាំមមី​:​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ការរស់​មាន​បញ្ហា​ជាមួយ​អ្នកដទៃ​បន្តិច ហេតុនេះ​បើ​អាច​សង្កត់ចិត្ត​ទប់​អារម្មណ៍​ជាមួយ​បញ្ហា​ជុំវិញខ្លួន​កាន់តែ​ប្រសើរ​។​ការប្រកប​ការងារ​ឃើញថា​ធ្វើ​អ្វី​ក៏​យឺតយូរ​និង​ពិសេស​មាន​បញ្ហា​ច្រើន​នាំ​ពិបាក​​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ខ្សត់ខ្សោយ​ចំណូល​បន្តិច ។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ត្រូវ​ចេះ​យកចិត្តទុកដាក់​ថែទាំ​ចំណង​ស្នេហ៍​ទើប​មិន​កើតរឿង​បែកបាក់​នៅ​គ្រា​ខាងមុខ​៕

ឆ្នាំមមែ​:  រាសី​ស្រុតចុះ​។​ ហេតុនេះលោកអ្នក​ទោះ​ធ្វើ​អ្វី​ឃើញថា​មិនអាច​ដំណើរការ​បានល្អ​ឬ​ទទួលជោគជ័យ​ទេ។​លោកអ្នក​ត្រូវ​រក្សា​ភាព​នឹងធឹង ហើយ​ត្រូវ​ចេះ​ផ្តល់​ការ​អភ័យទោស​ឱ្យបាន​ច្រើន​ទើប​ដំណើរ​ជីវិត​មាន​ភាព​សុខ​សាន្ត និង មានការ​រីកលូតលាស់​ជាង​នេះ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិនមាន​ការប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មិនមាន​ការរីកលូតលាស់​ទៅមុខទេ ​៕

ឆ្នាំវក​: រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​ល្អប្រសើរ ហើយ​បើ​មាន​ពឹងពាក់​នរណា​ឬ​ចង់​ចរចា​រឿង​អ្វីមួយ​តែង​ទទួល​ជា​ផ្លែផ្កា​គ្រាន់​គាប់ចិត្ត​។​ការបំពេញ​ការងារ​មាន​លក្ខ​ណះ​ពេញដៃពេញជើង ហើយ​មានការ​ចម្រើន​លូតលាស់​គួរសម​។​ការប្រកប​របរ រកស៊ី​ជួញដូរ​លោកអ្នក​អាច​បោះទុន​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ដោយ​អាច​ទទួល​ផ្លែផ្កា​មកវិញ​គួរ​ជាទី​ពេញចិត្ត ហើយ​បើ​លោកអ្នក​ចង់​ជួញដូរ​ផ្លូវ​ឆ្ងាយ​ក៏​តែង​ហុច​ផ្លែផ្កា​ដូច​ការគ្រោងទុក​ផង​។​
រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រុះស្រួល​គ្នា​ល្អ​ប្រពៃ​ណាស់​៕

ឆ្នាំរកា​:  រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​បើ​លោកអ្នក​ឈ្លោះប្រកែក​ជាមួយ​អ្នកដទៃ​តី​គប្បី​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ ព្រោះអាច​កើតជា​រឿង​ធំ​ណាមួយ​រក​នឹកស្មាន​មិន​ដល់​។​ទាំង​ស្ត្រី​បុរស ​គប្បី​ប្រយ័ត្នប្រយែង​ការងារ​ដោយ​មិនត្រូវ​ធ្វើឱ្យមាន​កំហុស​ច្រើន​ឡើយ​។​លោក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​កម្រៃ​ណាស់  ។​
​សេចក្តីស្នេហា​ប្រុស​ស្រី​គឺ​តែង​កើត​មានរឿង​រកាំចិត្ត​និង​ពិសេស​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​ទៀតផង​៕

ឆ្នាំច​: រាសី​ស្រុតចុះ​។​ ហេតុនេះលោកអ្នក​ទោះ​ធ្វើ​អ្វី​ឃើញថា​មិនអាច​ដំណើរការ​បានល្អ​ឬ​ទទួលជោគជ័យ​ទេ។​លោកអ្នក​ត្រូវ​រក្សា​ភាព​នឹងធឹង ហើយ​ត្រូវ​ចេះ​ផ្តល់​ការ​អភ័យទោស​ឱ្យបាន​ច្រើន​ទើប​ដំណើរ​ជីវិត​មាន​ភាព​សុខ​សាន្ត និង មានការ​រីកលូតលាស់​ជាង​នេះ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិនមាន​ការប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មិនមាន​ការរីកលូតលាស់​ទៅមុខទេ ​៕

ឆ្នាំកុរ​: ​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​លោកអ្នក​អាចមាន​ដំណឹង​ល្អ  ដូចនេះ​បើ​ចង់​សង្ឃឹម​ផល​ល្អ​ទាំងអស់​នោះ​ក៏​មិនអាច​ទៅរួច​ដែរ​ពោលគឺ​ត្រូវតែមាន​ល្អ​ខ្លះ​និង​អាក្រក់​ខ្លះ​ជានិច្ច​។​ការប្រកប​ការងារ​ពុំ​មានពុំមានអ្វីប្លែកទេ​ដូច​សព្វមួយដង​។​សម្រាប់​ថ្ងៃនេះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​គប្បី មានការអត់ធ្មត់ និងខំប្រឹងប្រែងបន្តិច​ ទើបបានផលល្អផងដែរ។
​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ពុំ​សូវ​មានការ​ជឿនលឿន​ទៅមុខ​ទេ មានតែ​ការ​ថយក្រោយ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ពី​តិចតួច​ឈានដល់​ផ្លូវបំបែក​៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *