(ភ្នំពេញ)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ម្សិលមិញ បានកើតឡើងនៅទូទាំងប្រទេសចំនួន១៥លើក បណ្ដាលឲ្យមនុស្សស្លាប់១០នាក់ និងរបួសធ្ងន់ស្រាល១៥នាក់។ សូមបញ្ចាក់ផងដែរថា មូលហេតុដែលបណ្ដាលឲ្យកើតមាន គ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនគោរពសិទិ្ធ ប្រជែងគ្រោះថ្នាក់ និងស្រវឹង៕