លោកស្រី កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​អញ្ជើញ​ជា អធិបតី​ក្នុង​ពិធី ជួប​ សិស្សានុសិស្ស និទ្ទេស A ចំនួន ២៦​នាក់ ដែល​បាន​ប្រឡង​ជាប់ សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នៅ​សាលប្រជុំ​ធំ សាលាខេត្ត​ស្វាយរៀង​

ស្វាយរៀងៈ ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២២ នេះ លោកស្រី កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន និង​អធិការកិច្ច លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង បាន​អញ្ជើញ​ជា អធិបតី​ក្នុង​ពិធី ជួប​ សិស្សានុសិស្ស និទ្ទេស A ចំនួន ២៦​នាក់ ដែល​បាន​ប្រឡង​ជាប់ សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នៅ​សាលប្រជុំ​ធំ សាលាខេត្ត​ស្វាយរៀង​។ ក្នុង​ឱកាស​នោះដែរ លោកស្រី បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​អង្គពិធី​ទាំងមូល នូវ​ក្តី​នឹករលឹក និង​ការគិតគូរ អំពី​សុខទុក្ខ​ប្រជាពលរដ្ឋ និង​ចៅៗ នាពេលនេះផងដែរ។

​លោកស្រី បានបន្តថា លទ្ធផល​ដែល​បានទទួល​ថ្ងៃនេះគឺ​ដោយសារតែ ការខិតខំ​របស់​សិស្ស មាតាបិតា និង​របស់លោក អ្នកគ្រូនិង​ការធ្វើកំណែទម្រង់ របស់​រដ្ឋាភិបាល លើ​វិស័យ​អប់រំ ។សំរាប់ ​សិស្ស​និទ្ទេស A ទាំង​២៦​នាក់ ក្នុង​ម្នាក់ៗ ទទួលបាន​ម៉ូតូ មួយគ្រឿងនិង​ថវិកា ១០ ម៉ឺន​រៀលផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *