(ភ្នំពេញ)៖ លោក ជា ពិសី ប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌទួលគោក បានអោយដឹងថា អតីតសកម្មជន និងយុវជន គណបក្សសង្គ្រោះជាតិ ចំនួន១៧រូបទៀតហើយ ដែលបានស្ម័គ្រចិត្តមករួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងគោលបំណងចូលរួមថែរក្សាសន្ដិភាព និងការអភិវឌ្ឍន៍ ក្រោមការដឹកនាំដ៏ឆ្លៀសវៃ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
លោក ជា ពិសី ប្រធានគណៈកម្មាធិការគណបក្សខណ្ឌទួលគោក និងលោក ម៉ែន សិរី អនុប្រធានប្រចាំការគណបក្សខណ្ឌ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២កន្លងមកនេះ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសបញ្ចូលសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា ចំនួន១៧រូប ដែលពួកគាត់ជាអតីតសកម្មជន និងយុវជន អតីតគណបក្សសង្គ្រោះជាតិ ដែលបានស្ម័គ្រចិត្តដាក់កាយមករួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងគោលបំណងចូលរួមថែរក្សាសន្ដិភាព និងការអភិវឌ្ឍន៍ ក្រោមការដឹកនាំដ៏ឆ្លៀសវៃ និងប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុត របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា»៕