ហោរាសាស្រ្ត ប្រចាំថ្ងៃសុក្រ ទី ២១ ខែមករា ឆ្នាំ ២០២២

ឆ្នាំជូត​: ​រាសី​ល្អជា​មធ្យម​។ ដំណើរ​ជីវិត​របស់លោក​អ្នកនា​ថ្ងៃនេះ សូមកុំចូលរួម​ដោះស្រាយរឿងអ្នកដ៏ទៃ ប្រយ័ត្នសោកស្ដាយនៅថ្ងៃក្រោយ។​ ​​លោកអ្នក​មានការ​ប្រកប​ការងារមាន​ភាព​ប្រទាំង​ប្រទើស​ខ្លះៗក្នុងថ្ងៃនេះ​ផងដែរ​ ត្រូវមានកាប្រុងប្រយ័ត្នបន្តិច​។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញមានដំណើរ​ការ​ទៅមុខ​លំបាក​បន្តិច​ពិតមែនតែ​បានផល ជាទីគាប់ចិត្ត​ផងដែរ​។
រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​តិចតួច ​គប្បី​មានការ​ប្រយ័ត្នប្រយែងខ្លះៗទើបល្អ​៕

​ឆ្នាំឆ្លូវ​: ​រាសី​ស្រុតចុះ​។​លោកអ្នក​ ក្នុងថ្ងៃនេះតែងមាន​គ្រោះ​យាយី​ខ្លះៗ​ ម្ល៉ោះហើយ​ត្រូវ​ចេះ​គ្រប់គ្រង​អារម្មណ៍​ខ្លួនឯង ​មិនត្រូវ​ជះ​កំហឹង​ដល់​អ្នកដទៃ​ឡើយ​ប្រយ័ត្ន​កើតជា​បញ្ហា​​ធំ ។​ថ្ងៃនេះ ការប្រកប​ការងារ​អ្វី​លោកអ្នក​ត្រូវមានការ​ប្រយ័ត្នប្រយែង​បន្តិច​ ទើបអាចជៀសផុតគ្រោះបាន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្តី​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់ដែរ ។
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​សូមកុំចង់ធ្វើស្រេចតែចិត្ត​ប្រយ័ត្ន​ត្រូវ​​រែកពន់​ភាព​ទុក្ខសោក​នាពេល​ក្រោយ ហើយ​នាំ​ជីវិត​ជួបការលំបាក​៕

ឆ្នាំខាល​: ​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ជោគ​សំណាង​បាន​ត្រឡប់មកវិញ  ហើយ​ជោគ​សំណាងល្អៗ​បាន​ចូល​ជំនួស​វិញ​។​សម្រាប់​អ្នក​ប្រកបការងារ​វិញមាន​កិច្ចការ​អ្វី​ថ្មី​ឬ​សូម្បីតែ​ចាស់​ក្តី​លោកអ្នក​ត្រូវ​រួសរាន់​បំពេញ ដើម្បីអោយជីវិតជួបផលល្អៗផងដែរ​។​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​ពុំមាន​អ្វី​ប្រែប្រួល​ទេ គឺ​ដូច​សព្វមួយដង​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​ល្អ​ផងដែរ៕

ឆ្នាំថោះ​: ​រាសី​ខ្ពស់ត្រដែត​។​ដំណើរ​ជីវិត​ភ្លឺ​ថ្លា ហើយ​ចង់​ធ្វើ​អ្វីមួយ​តែង​តែបានសំរេច និង​បាន​​លទ្ធផល​គ្រាន់​ជាទី​កក់ក្តៅ​​។​ក្រៅពីនេះ​ក៏​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​ធ្វើ​ អ្វីមួយ​ក៏​អាចអនុវត្ត​បាន​ហើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មាន​ភាព​លូតលាស់​ទៅមុខ​ប្រពៃ។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាពកក់ក្តៅ​​ និងមានការយល់ចិត្តគ្នា ​ដូច​សព្វមួយដង​៕

ឆ្នាំរោង​: ​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​ក្នុងការ​ទំនាក់ទំនង​រឿង​សំខាន់ៗទេ ​ពីព្រោះថា​ងាយ​ភ្លាំងភ្លាត់ ​មិន​សម្រេច​ដូច​បំណងឡើយ​។​​លោកអ្នក​ប្រកបការងារ​អ្វី​ក៏ដោយ​ចូរ​កុំ​ធ្វេសប្រហែស​ឱ្យសោះ​​ចូរ​ចេះ​ពិនិត្យពិច័យ​ឱ្យ​ល្អិតល្អន់​ទើប​ពុំ​មានការ​ភ្លាំងភ្លាត់ ឫ​ខាត​ផលប្រយោជន៍​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​ជួប​រឿងមិន​សម​​ប្រកប​ច្រើន ព្រោះ​តែង​រាសី​​​ក្នុងថ្ងៃនេះមិនសូវល្អ​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែ​ប្រូ​ល​ខ្លះៗ ជួន​ពាក់​មុខ​ខ្លា​ដាក់គ្នា ត្រូវមានការអត់ធ្មត់បន្តិចទើបល្អ​៕

ឆ្នាំម្សាញ់​: ​រាសី​ល្អជា​មធ្យម​។​ក្នុង​រយៈ​ពេលនេះ​លោកអ្នក​មិន​ត្រូវយក​ខ្លួន​ទៅ​ធានា​រឿង​របស់​អ្នកដទៃ​ឡើយ ប្រយ័ត្ន​​បាន​ទោស​ត្រឡប់មកវិញ​។​ដោយឡែក​នៅថ្ងៃនេះ​អ្នក​ប្រកបការងារ​ពុំមាន​អ្វី​លេចធ្លោ​ទេ​គឺ​អ្វីៗ​ដូច​សព្វមួយដង​។​ការធ្វើ​ជំនួញ​ឆ្ងាយ​ជិត​ឃើញថា​ពិបាក​រកប្រាក់​ចំណូល​ខ្លាំង​ដែរ ។
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ហាក់​ពុំ​ជឿនលឿន​ទៅមុខ ហើយក៏​មិន​ថយក្រោយ​ដែរ​៕

​ឆ្នាំមមី​: រាសី​ខ្ពស់ត្រដែត​។​ការធ្វើ​អ្វីមួយ​របស់លោក​អ្នក​គឺ​តែង​សម្រេច​ជោគជ័យ​ដូច​បំណង ​។​នៅថ្ងៃនេះ ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត ឬ​ចុះ​ប្រកប​កិច្ចការងារ​អ្វីមួយ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​គឹជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕

ឆ្នាំមមែ​: ​រាសី​ល្អជា​មធ្យម​។​ក្នុង​រយៈពេល​នេះ​ ​ប្រាក់កាស​ជួប​បញ្ហា​ខ្វះមុខខ្វះក្រោយ​ធ្វើឱ្យ​លោកអ្នក​ទទួលរង​ផល​លំបាក​ច្រើន​​។​នៅពេលនេះ​បើ​លោកអ្នក​មាន​កិច្ចការ​អ្វី​លោកអ្នក​គប្បី​ចាត់ចែង​ឱ្យ​ឆាប់​ចប់​ពីព្រោះថា​ឆ្លង​ដល់​សប្តាហ៍​ក្រោយ​ផល​លំបាក​ក៏មាន​ច្រើនជាង​នេះ​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការហូរចូល​មួយៗ​ការ​ជួញ​ធំ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ព្រោះថា​ងាយ​ចាញ់បោក​គេ​ណាស់​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រែ​ប្រូ​ល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

ឆ្នាំវក​: ​ថ្ងៃនេះ​ដួង​រាសី​ល្អជា​មធ្យម​។ ក្នុង​រយៈ​ពេលនេះ​លោកអ្នក​មិនត្រូវ​ឱ្យគេ​ជំពាក់​បំណុល ឬ​ឱ្យគេ​ខ្ចី​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​។​ការប្រកប​ការងារ​លោក​អ្នក​​ត្រូវ​ចេះ​តស៊ូ​និង​យក​បញ្ញា​ជា​អាវុធ​ដោះស្រាយ​ទើប​ប្រសើរ ។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ ចង់រកស៊ីអ្វី ឃើញថាមានភាពរីកលូតលាស់ល្អ ព្រោះ​អាច​មានការ​ជឿនលឿន​គ្រាន់​គាប់ប្រសើរផងដែរ​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​គឹថាមនុស្ស​ភេទ​ផ្ទុយគ្នា​ចាប់អារម្មណ៍​ពិសេស​អាច​ក្លាយជា​គូគាប់​ទៀតផង​៕

ឆ្នាំរកា​: ​រាសី​ស្រុតចុះ​។​ក្នុង​រយៈ​ពេលនេះ​ដោយសារ​ចំណូល​ជីវភាព​របស់លោក​អ្នក​ខ្សត់ខ្សោយ ម្ល៉ោះហើយ​ត្រូវ​ចេះ​ចាយវាយ​ក្បិតក្បៀត​បន្តិច​​។​ក្នុងថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​តោង​តែមាន​ចិត្ត​ត្រជាក់​ទើប​មិនមាន​បញ្ហា​​កើត​ឡើង។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​ទោះ​ជួប​ផល​លំបាកតិចតួចមែនតែក៏មាន​ហូរ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​។​
រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​តិចតួច​ណាស់ ​៕

ឆ្នាំច​: ​រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​បញ្ហា​កិច្ចការងារ និង​បញ្ហា​ប្រាក់កាស​លោកអ្នក​ហាក់​បាន​ធូរស្រាល​បន្តិច​វិញ​​។​ការបំពេញ​ការងារ​អ្វី​តែង​ងាយ​ឆាប់​ចប់​និង​សម្រេច​លទ្ធផល​គួរ​ជាទី​ពេញចិត្ត​​​។ លោកអ្នក​អាច​បណ្តាក់ទុន​រកស៊ី​មិន​ថា​តូចតាច​ឬ​ធំដុំ​ក្តី​គឺ​តែង​អាចមានផ្លែផ្កា​​សឹងតែ​ទាំងអស់​ផងដែរ។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាពស្និទ្ធស្នាលនិងមានភាពផ្អែមល្ហែម​ដូច​ប្រក្រតី​៕

ឆ្នាំកុរ​: ​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើដំណើរ​ទៅណា​មក​ណា​មិន​គប្បី​ជឿ​ក្រុមមនុស្ស​ខ្ចាត់ព្រាត់​ឡើយ​ប្រយ័ត្ន​នាំទុក្ខ​ទោស​ដាក់ខ្លួន​មកវិញ​ដោយ​ប្រការ​ណាមួយ​។​ការប្រកប​ការងារ​បើ​ទោះបី​ថ្ងៃនេះ​មាន​បញ្ហា​ខ្លះៗ​យាយី ឬ​អ្នកខ្លះ​មានរឿង​រាវ​ទំនាស់​កើតឡើង ប៉ុន្តែ​លោកអ្នក​ក៏​អាច​ដោះស្រាយបាន​ជ្រះស្រឡះ​ដែរ ។​ក្នុង​រយៈពេល​នេះ​បើ​មាន​ញាតិ​បងប្អូន ឬ​មិត្តភក្តិ​បបួល​ដាក់ទុន​ក្នុង​រឿង​អ្វីមួយ​ត្រូវ​ចេះ​ត្រិះរិះ​ឱ្យបាន​ល្អិតល្អន់​ទើប​មិន​នាំ​អំពលទុក្ខ​ដាក់ខ្លួន និង​មិន​ចាញ់បោក​គេ ។
​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​ឬ​ចង់យក​ល្បែង​នេះ​លេងសើច​ប្រយ័ត្ន​នាំ​កើតរឿង​រាវ​ដំបៅ​ទ្រូង​នៅ​គ្រា​ខាងមុខ​៕

Leave a Reply

Your email address will not be published. Required fields are marked *