សមត្ថកិច្ច​ថៃដេញ​តាម​រថយន្ត​សង្ស័យ ចាប់បានអ្នក​ដឹក ​ថ្នាំញៀន​ម្នាក់​និង​ថ្នាំញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីនចំនួន​៦,៦​លាន​គ្រាប់ នៅក្នុងស្រុកមួយក្នុង​​ខេត្ត​ឈៀង​ម៉ៃ​ជាប់​ព្រំដែន​ខាងជើង

​(​បាងកក​ប៉ុស្តិ៍​)៖កាលពី​ថ្ងៃ​ពុធ​ទី​១៩​មករា សមត្ថកិច្ច​ថៃដេញ​តាម​រថយន្ត​សង្ស័យ ចាប់បានអ្នក​ដឹក ​ថ្នាំញៀន​ម្នាក់​និង​ថ្នាំញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីនចំនួន​៦,៦​លាន​គ្រាប់ នៅក្នុងស្រុកមួយក្នុង​​ខេត្ត​ឈៀង​ម៉ៃ​ជាប់​ព្រំដែន​ខាងជើង។

​មេបញ្ជាការ បានអោយដឹងថា នៅ​ម៉ោង​ជាង​២​រំលង​អធ្រាត​រថយន្ត​ISUZU MU-X មួយ​បាន​បើក​កាត់​ចំណុច​ត្រួតពិនិត្យ​របស់​យោធា ដោយ​​មិន​ស្តាប់​ការ​បញ្ជា​អោយ​ឈប់​ឆែកឆេរ​។​ទាហាន​ប្រចាំការ​នៅ​ទីនោះ​បាន​បើករថយន្ត​ដេញ​តាម​និង​ឃាត់​រថយន្ត​នៅក្នុង​ភូមិ​មួយ​។​ ក្រោយ​ការឆែកឆេរ សមត្ថកិច្ច​ថៃ​បាន​រកឃើញ​ថ្នាំញៀន​៣៣​បាវ សរុប​ថ្នាំ​មេតំ​ហ្វេ​តា​មីន​៦,៦​លាន​គ្រាប់​នៅក្នុង​រថយន្ត​។​ ជនសង្ស័យដែលត្រូវបាន​ឃាត់ខ្លួន មានអាយុ​២៨​ឆ្នាំ មកពី​ខេត្ត​ស៊ី​ង​ប៊ូ​រី​(Sing Buri)​

ការចាប់​បាន​ថ្នាំញៀន​ដ៏​ច្រើនសន្ធឹក​នេះ​មក​ពី​មាន​ព័ត៌មាន​ស៊ើបការណ៍​របស់​បណ្តា​ទីភ្នាក់ងារ​បង្ក្រាប​ថ្នាំញៀន​នៅ​ភាគ​ខាងជើង​។នេះបើតាមការ​អះអាង របស់លោក​មេបញ្ជាការ៕

 

Leave a Reply

Your email address will not be published. Required fields are marked *