ក្រុមហ៊ុនអានកូ ទឹកស្អាតខេត្តកំពង់ឆ្នាំង បានធ្វើអោយប្រជាពលរដ្ឋក្នុងក្រុងកំពង់ឆ្នាំង និងស្រុករលាប្អៀរ មានការព្រួយបារម្ភខ្លាំងពាក់ព័ន្ធនឹងសុខុមាលភាពពួកគាត់ និងក្រុមគ្រួសារ ខណៈទឹកស្អាតរបស់ក្រុមហ៊ុនអានកូ ពេលប្រជាពលរដ្ឋ បើកទឹកមកប្រើចេញសុទ្ធតែភក់ និង ទឹកកករខ្វល់។
ប្រជាពលរដ្ឋ បានបន្តថា ករណីនេះបានកើតឡើងជាញឹកញាប់នៅក្នុងខែមករានេះ ដោយមិនឃើញ ក្រុមហ៊ុនមានចំណាត់ការអ្វីឡើយ តែលុយមកយកពេញថ្លៃរហូត៕