ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាស ពីថ្ងៃទី១៩-២៥ ខែមករា ឆ្នាំ២០២២

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាស ពីថ្ងៃទី១៩-២៥ ខែមករា ឆ្នាំ២០២២។

ក្រសួងធនធានទឹក និងឧតុនិយម បានអោយដឹងថា ថ្ងៃទី១៩ ខែមករា ឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) ក្នុងកម្រិតខ្សោយ និងនៅថ្ងៃទី២០-២៥ ខែមករា ឥទ្ធិពលជម្រាបនៃសម្ពាធទាប (ឥណ្ឌូនេស៊ី) ក្នុងកម្រិតខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

 បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល
សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C
សីតុណ្ហភាពអតិបរមា មានពី ៣០-៣៣ °C
ក្នុងអំឡុងថ្ងៃទី២១-២៥ ខែមករា អាចមានភ្លៀងក្នុងកម្រិតខ្សោយដោយអន្លើរ។

 បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
សីតុណ្ហភាពអប្បបរមា មានពី ២១-២៤ °C
សីតុណ្ហភាពអតិបរមា មានពី ២៩-៣២ °C
នៅថ្ងៃទី២២-២៥ ខែមករា អាចមានភ្លៀងក្នុងកម្រិតខ្សោយដោយអន្លើរ នៅតំបន់ខ្ពង់រាបឦសាន និងភាគខាងកើត។

 តំបន់មាត់សមុទ្រ
សីតុណ្ហភាពអប្បបរមា មានពី ២០-២៣ °C
សីតុណ្ហភាពអតិបរមា មានពី ២៨-៣១ °C
នៅថ្ងៃទី១៩-២៥ ខែមករា អាចមានភ្លៀងក្នុងកម្រិតខ្សោយ៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *