ឆ្នាំជូត: រាសីល្អជាមធ្យម។ចាប់តាំងតែពីដើម ខែ មករា ដែលទើបឆ្លងចូលថ្មីៗឬឆ្លងឆ្នាំ២០២២នេះមកឃើញថាដំណើរជីវិតរបស់លោកអ្នកផ្លាស់ប្តូរប្រពៃ ហើយធ្វើអ្វីក៏តែងឆ្លើយតបគ្រាន់កក់ក្តៅដែរ។ក្នុងខែមករានេះដួងរាសីរបស់លោកអ្នកខ្ពស់ត្រដែតតែម្តង។សម្រាប់ថ្ងៃនេះវិញបញ្ហាកិច្ចការងារគ្រប់យ៉ាង លោកអ្នកត្រូវចេះយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លានោះផ្លែផ្កាដែលផ្តល់មកវិញតែងឆ្លើយតបដូចជាទីពេញចិត្ត។អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់បោះទុនតូចធំឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយបើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំជ្រួលជ្រើមខុសបែបបទប្រយ័ត្ននាំក្តីទុក្ខលំបាកនាថ្ងៃខាងមុខចៀសមិនរួច៕
ឆ្នាំឆ្លូវ: រាសីស្រុតចុះ។ លោកអ្នកកើតឆ្នាំគោនៅខែមករានេះដំណើរជីវិតរបស់លោកអ្នកភ្លឺថ្លា ហើយធ្វើអ្វីក៏តែងមានភាពរលូនល្អនិងទទួលផលគ្រាន់កក់ក្តៅ។ការប្រកបការងារនៅថ្ងៃនេះវិញ មានភាពរកាំចិត្ត និងពិសេសមនុស្សនៅជុំវិញខ្លួនតែងងាយឆាប់ប្រកាន់ ឬមិនដូច្នេះតែងចាប់ថ្នាំងថ្នាក់ច្រើនជាងសព្វមួយដង។ការប្រកបរបររកស៊ីជួញដូរ មុជមិនជ្រៅទៅមិនឆ្ងាយទេ ហើយពិសេសថ្ងៃនេះឱ្យប្រយ័ត្នជួបគ្រោះចាញ់បោកគេថែមទៀត។
សម្ព័ន្ធស្នេហាកំលោះក្រមុំ ហាក់មានដំណើរថយក្រោយ ហើយអាចមានក្រុមមនុស្សទី៣ចូលមកជ្រៀតជ្រែកផង៕
ឆ្នាំខាល: រាសីខ្ពស់ត្រដែត។លោកអ្នកកើតឆ្នាំខ្លានៅសប្តាហ៍នេះឃើញថាដំណើរជីវិតល្អប្រសើរគួរសម ហើយថ្ងៃល្អនោះឃើញថាក៏មានច្រើនជាងថ្ងៃមិនល្អដែរ។ការប្រកបការងារវិញមានភាពរលូនល្អ ហើយតែងអាចសម្រេចដល់គោលដៅនិងមិនដូច្នេះក៏គេឆ្លើយតបគ្រាន់មានក្តីសង្ឃឹមជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរបើចង់បញ្ចេញថវិការ ឬ ទិញរបស់អ្វីមួយទុកក៏តែងទទួលលទ្ធផលល្អៗត្រឡប់មកវិញផង។
សម្ព័ន្ធស្នេហាកំលោះក្រមុំទោះបីពេលនេះជួបនូវឧបសគ្គរារាំង ប៉ុន្តែចំណងស្នេហានៅតែផ្អែមល្ហែមពុំមានការងាករេឡើយ៕
ឆ្នាំថោះ: រាសីស្រុតចុះ។ដំណើរជីវិតលោកអ្នកក្នុងថ្ងៃនេះស្ថិតនៅលើកំណាត់ផ្លូវរដិបរដុបច្រើនបន្តិច ហើយបើធ្វើអ្វីតែងមិនទទួលជាលទ្ធផលឡើយ ពិសេសងាយកើតជារឿងរាវថែមទៀត។ការប្រកបការងារទោះធ្វើអ្វីក៏ដោយលោកអ្នកតោងតែគិតគូរ និងមើលឱ្យបានគ្រប់ជ្រុងជ្រោយទើបប្រសើរ។អ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បោះទុនតូចធំ ឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយបើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខជាក់ជាពុំខាន។
សេចក្តីស្នេហាប្រុសស្រីកុំជ្រួលជ្រើមខុសបែបបទប្រយ័ត្ននាំក្តីទុក្ខលំបាកមកវិញ៕
ឆ្នាំរោង: រាសីល្អជាមធ្យម។ទាំងស្ត្រីបុរសនៅថ្ងៃនេះលោកអ្នកមិនត្រូវយកខ្លួនបៀតក្រុមមនុស្សខ្ចាត់ព្រាត់ ឬមានគំនិតលោភលន់ឡើយពីព្រោះថាគេងាយនាំទុកមកឱ្យជាងសព្វមួយដង។ការប្រកបការងារកុំសង្ឃឹមលើអ្នកដទៃពេកពីព្រោះថាផលអាក្រក់ងាយកើតឡើងចំពោះខ្លួនអ្នកជាងសព្វមួយដង។អ្នកប្រកបរបររកស៊ីជួញដូរវិញជួបការលំបាកក្នុងការរកផលចំណូលបន្តិច ព្រោះតែមានការប្រជែងគ្នាច្រើន ហើយពិសេសប្រយ័ត្នមានជម្លោះវិវាទណាមួយកើតឡើងត្រូវប្រឈមមុខនៅគ្រាខាងមុខ។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការងាយទាំងថ្នាំងថ្នាក់និងក៏ងាយត្រូវរ៉ូវវិញ៕
ឆ្នាំម្សាញ់: រាសីស្រុតចុះ។ក្រុមមនុស្សខ្លះនិយាយមិនស្តាប់ លោកអ្នកមិនត្រូវណែនាំប្រៀបប្រដៅ ឬចង់ឈ្នះចាញ់ឡើយពីព្រោះថានាំតែកើតរឿងរាវក្តៅក្រហាយរស់នៅលែងសុខប៉ុណ្ណោះ។ការប្រកបការងារមិនទៅមុខ ហើយក៏មិនថយក្រោយដែរ តែយ៉ាងណារឿងរាវមិនល្អមួយចំនួនបានរត់ចូលមកនាំ ពិបាកត្រូវដោះស្រាយផង។អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមុខជំនួញឆ្ងាយជិតមានការប្រែប្រួលពីល្អមកអាក្រក់ច្រើន ដូច្នេះគួរមានការប្រយ័ត្នប្រយែង ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំងនិងចង់ចាញ់ឈ្នះគ្នាច្រើន៕
ឆ្នាំមមី: រាសីខ្ពស់ត្រដែត។ដំណើរជីវិតរបស់លោកអ្នកជួបភាពសុខដុមនិងបើបំណងប្រាថ្នាអ្វីមួយតែងទទួលបានផលសម្រេចគ្រាន់ជាទីពេញចិត្ត។ដោយសារដួងរាសីឡើងខ្ពស់ ហេតុនេះផ្តល់ផលល្អសម្រាប់លោកអ្នករៀបចំគម្រោងការងារថ្មីៗដើម្បីជោគជ័យដល់គ្រាក្រោយថែមទៀត។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរ ប្រាក់កាសដែលធ្លាប់តែបោលហួសឬហោះរំលងពេលនេះអាចឈោងចាប់បានខ្លះៗវិញហើយ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែមនិស្រស់ស្រាយគួរជាទីកក់ក្តៅ ៕
ឆ្នាំមមែ: រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះបើលោកអ្នកចង់ធ្វើអ្វីមួយតែងឆ្លើយតបជាផលសម្រេចគ្រាន់កក់ក្តៅ និងពិសេសក្រុមមនុស្សតែងជួយជ្រោមជ្រែងផង។ការប្រកបការងារមានការបោះជំហានឈានទៅមុខ និងរាល់កិច្ចការងារសំខាន់ក៏តែងអាចដោះស្រាយចេញវិញយ៉ាងងាយដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើមានញាតិមិត្តបបួលធ្វើអ្វីមួយឬត្រួសត្រាយឱ្យប្រកបរបររកស៊ីជួញដូរតែងហុចផ្លែផ្កាគួរជាទីពេញចិត្ត តែយ៉ាងណាក៏ត្រូវប្រុងប្រយ័ត្នព្រោះយីអ៊ុនរបស់អ្នកក៏ស្ថិតនៅក្នុងគ្រោះចាញ់បោកគេនៅឡើយ។
សេចក្តីស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែម និងបើមានជម្លោះវិវាទជាពេលវេលាត្រូវដោះស្រាយជាមួយគ្នាឱ្យដាច់ស្រេចហើយ៕
ឆ្នាំវក: រាសីល្អជាមធ្យម។នៅថ្ងៃនេះក្នុងរង្វង់គ្រួសាររបស់លោកអ្នកតែងមានការចាប់កំហុសគ្នាច្រើន ហើយទាល់តែចេះអត់ឱនឱ្យគ្នាទើបការរស់នៅមានភាពសុខដុមជាងនេះ។ការប្រកបការងារត្រូវរក្សាភាពនឹងធឹងនិងមិនត្រូវតបតជាមួយក្រុមមនុស្សច្រើនពេកដែរ បើពុំនោះទេរឿងរាវពិតជារត់ចូលទៀតពុំខាន។
ការប្រកបរបររកស៊ីជួញដូរទោះធ្វើជំនួញអ្វីក៏តែងផ្តល់ផលល្អ និងមានការចម្រើនលូតលាស់ដោយទទួលផលសម្រេចគ្រាន់កក់ក្តៅ ត្រឡប់មកវិញ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានដំណើររកាំចិត្តច្រើន ម្ល៉ោះហើយចូរប្រយ័ត្នជម្លោះវិវាទឈានដល់ការបែកបាក់៕
ឆ្នាំរកា: រាសីស្រុតចុះ។ដំណើរជីវិតរបស់លោកអ្នកក្នុងថ្ងៃនេះពុំល្អប្រសើរទេ ម្ល៉ោះហើយឱ្យប្រយ័ត្នការទទួលរងរបួសអ្វីមួយកើតឡើង។ក្រៅពីនេះក៏ឱ្យប្រយ័ត្នការត្រូវបាត់បង់ប្រាក់កាសដោយប្រការណាមួយផងដែរ ។ទាំងស្ត្រីបុរសពុំផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបការងារណាសំខាន់ឡើយ ពីព្រោះថាផលមិនល្អងាយកើតមានជាងសព្វមួយដង។ក្រៅពីនេះលោកអ្នកអាចនឹងមានកើតជម្លោះវិវាទបន្តិចបន្តួចឡើងថែមទៀត។អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយត្រូវរត់ទៅរកអតិថិជន ហើយត្រូវស្វះស្វែងបន្តិចទើបការរកប្រាក់ចំណូលគ្រាន់ប្រមូលបានដូចសេចក្តីប្រាថ្នាទៅរួច។
សេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខតិចតួចណាស់ ម្ល៉ោះហើយការកើតជម្លោះវិវាទក៏មានចូលយាយីច្រើនដែរ៕
ឆ្នាំច: រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដំណើរជីវិតភ្លឺថ្លា ហេតុនេះបើលោកអ្នកចង់ពឹងពាក់អ្នកដទៃតែងឆ្លើយតបគ្រាន់កក់ក្តៅជានិច្ច។ការប្រកបការងារឃើញថាដោយសារដួងរាសីឡើងខ្ពស់វិញដូចនេះបញ្ហាអាក្រក់ៗទាំងឡាយនឹងត្រូវរលាយរលត់អស់ទៅ ហើយទោះលោកអ្នកប្រកបការងារមិនថាតូចធំតែងទទួលជោគជ័យនិងមានភាពរលូនល្អទៅមុខជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរ ឬ រើទីកន្លែងលក់ដូរ ដោយអាចជួបនូវក្តីចម្រុងចម្រើនលូតលាស់ទៅមុខគ្រាន់គាប់ប្រសើរ។
សម្ព័ន្ធស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខនិងកំពុងស្រស់ស្រាយដូចត្រីក្នុងទឹក៕
ឆ្នាំកុរ: រាសីល្អជាមធ្យម។នៅខែមករានេះដំណើរជីវិតរបស់លោកអ្នកពុំមានឧបសគ្គអ្វីចូលមករារាំងនាំជួបការលំបាកក្នុងការដោះស្រាយនោះឡើយ។សម្រាប់ឈានដល់ថ្ងៃចូលឆ្នាំចិនរួចដួងរាសីឆ្នាំរបស់លោកអ្នកបានឆ្លងផុតពីដួងរាសីល្អជាមធ្យម ហើយត្រឡប់មកដួងរាសីឆ្នាំឡើងខ្ពស់ត្រដែតវិញ។ការប្រកបការងារនៅថ្ងៃនេះឃើញថាមានអ្វីប្រែប្រួលផ្លាស់ប្តូរគួរជាទីកត់សម្គាល់ទេគឺដូចសព្វមួយដង។អ្នកប្រកបរបររកស៊ីជួញដូរវិញបើមានជាប់ជំពាក់ប្រាក់កាសគេអាចជួបស្ថានភាពលំបាក ដោយសារម្ចាស់បំណុលមកទារមុខក្រោយនាំកើតជាបញ្ហាចោទឡើង។
សម្ព័ន្ធស្នេហាកំលោះក្រមុំបើចង់ទំនាក់ទំនងជាមួយនរណាម្នាក់អំឡុងពេលនេះតែងខកបំណងឬក៏ប៉ះចំមិនមែនគូព្រេងពិតដែរ៕