ឆ្នាំជូត: រាសីល្អជាមធ្យម។ថ្ងៃនេះឆ្លងឆ្នាំថ្មីឆ្នាំ២០២២។ការរស់នៅថ្ងៃនេះឃើញថាមិនមានអ្វីប្រទាំងប្រទើសគួរកត់សម្គាល់ទេ ហើយបើមានការប្រយ័ត្នប្រយែងនោះបញ្ហាអាក្រក់ក៏មិនអាចឈានចូលកើតដែរ។នៅថ្ងៃនេះការប្រកបការងារ របស់លោកអ្នកគាប់ប្រសើរគួរសម ហើយបើទោះបីធ្វើអ្វីក៏តែងមានការចម្រើនលូតលាស់សន្សឹមៗទៅមុខជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរ បើចង់សាកល្បងជួញឆ្ងាយក៏តែងផ្តល់ផលល្អៗមកវិញផងដែរ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខនិងមានភាពស្រស់ស្រាយប្រពៃ៕
ឆ្នាំឆ្លូវ: រាសីស្រុតចុះ។ថ្ងៃនេះឆ្លងចូលឆ្នាំថ្មី២០២២។ការរស់នៅនៅថ្ងៃនេះលោកអ្នកមិនអាចប្រមាថលើអ្វីមួយបានឡើយ ពិសេសបញ្ហាជុំវិញខ្លួនពីព្រោះថាងាយកើតជារឿងរាវអាក្រក់មកដល់អាត្មាខ្លួនណាស់។សម្រាប់អំឡុងពេលនេះបុរសធ្វើអ្វីក៏ដោយពុំមានការលេចធ្លោទេ ពីព្រោះថាលោកអ្នកមានឧបសគ្គនិងរឿងរាវរត់ចូលផងដែរ។បើជាអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញលោកអ្នកជួបបញ្ហាខ្សត់ខ្សោយអតិថិជនឯផលកម្រៃទៀតសោតអ្នកខ្លះរកបង្គ្រប់ឆ្នាំងបាយសឹងមិនគ្រាន់ផង។
សម្ព័ន្ធស្នេហាប្រុសស្រីមានដំណើរប្រទាំងប្រទើសដែលងាយកើតរឿងជម្លោះវិវាទណាស់៕
ឆ្នាំខាល: រាសីស្រុតចុះ។ថ្ងៃនេះឆ្លងចូលឆ្នាំថ្មី២០២២។ក្នុងថ្ងៃនេះដែរដំណើរជីវិតរបស់លោកអ្នកបានជួបនូវលើកំណាត់ផ្លូវរដិបរដុបច្រើន ហើយពិសេសងាយកើតបញ្ហាជាមួយអ្នកដទៃថែមទៀត ។
-កិច្ចការងារ៖ការប្រកបការងារលោកអ្នកតោងតែប្រយ័ត្នប្រយែងនិងពិសេសត្រូវយកចិត្តត្រជាក់ដាក់ខ្លួនទើបគ្មានបញ្ហាមិនល្អណាមួយចោទឡើង។
-ការធ្វើជំនួញ៖អ្នកជំនួញទីជិតឆ្ងាយអំឡុងពេលនេះប្រាក់កាសរកបានដោយកម្របន្តិច តែយ៉ាងណាលោកអ្នកតោងតែអត់ធ្មត់តស៊ូ ហើយតោងតែចងចាំថាដំណើរជីវិតមានចុះមានឡើងជារឿងធម្មតា។
-បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំបើជាស្នេហាថ្មីថ្មោងមិនត្រូវជ្រួលជ្រើមខុសបែបបទពីព្រោះថាសុទ្ធសឹងនាំផលលំបាកនាគ្រាក្រោយប៉ុណ្ណោះ៕
ឆ្នាំថោះ: រាសីខ្ពស់ត្រដែត។ថ្ងៃនេះឆ្លងចូលឆ្នាំ២០២២ហើយ។ការរស់ក្នុងថ្ងៃនេះឃើញថាបញ្ហាលំបាកបានធូរស្បើយវិញខ្លះ ហើយបញ្ហាខ្លះទៀតដែលមិនធ្លាប់ដោះស្រាយចេញក៏អាចដោះស្រាយចេញបានផងដែរ។ក្នុងថ្ងៃនេះបើចង់ធ្វើអ្វីក៏ដោយមិនត្រូវរង់ចាំយូរឡើយ ហើយត្រូវចងចាំថាផ្លែផ្កាល្អៗតែងមានច្រើនចំពោះមុខ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការចម្រើនលូតលាស់ប្រពៃ ម្ល៉ោះហើយជាឱកាសល្អក្នុងការពង្រីកមុខរបរឬទិញទីកន្លែងលក់ដូរ។
សម្ព័ន្ធស្នេហាកំលោះក្រមុំមានការលូតលាស់និងផ្អែមល្ហែមប្រៀបបានទៅនឹងទឹកឃ្មុំ៕
ឆ្នាំរោង: រាសីល្អជាមធ្យម។ថ្ងៃនេះឆ្លងចូលឆ្នាំថ្មី២០២២។ក្នុងថ្ងៃនេះឃើញថា ដំណើរជីវិតមិនល្អប្រសើរទេ ម្ល៉ោះហើយគប្បីអត់ធ្មត់និងប្រយ័ត្នប្រយែងទើបគ្មានរឿងរាវអាក្រក់ឈានចូលកើត ។ការប្រកបការងារនៅថ្ងៃនេះឃើញថាមានការជឿនលឿនទៅមុខសន្សឹមៗហើយធ្វើអ្វីក៏តែងមានភាពសុខដុមផង។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើចង់បើកហាងថ្មីឬប្តូរមុខរបរថ្មីជាឱកាសប្រពៃមួយដែរព្រោះអាចមានការជឿនលឿនទៅមុខជានិច្ច។
រីឯសេចក្តីស្នេហាប្រុសស្រីមានការចេះអត់ឱនឱ្យគ្នានិងផ្អែមល្ហែមដូចសព្វមួយដង៕
ឆ្នាំម្សាញ់: រាសីស្រុតចុះ។ថ្ងៃនេះឆ្លងចូលឆ្នាំ២០២២ហើយ។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយតែងមិនមានការជឿនលឿនដូចការរំពឹងទុកនោះឡើយ ហើយឱ្យប្រយ័ត្នគ្រោះចាញ់បោកគេថែមទៀត។ការប្រកបការងារត្រូវយកចិត្តទុកដាក់គ្រប់គ្រងអារម្មណ៍ឱ្យបានល្អពីព្រោះងាយជួបនូវរឿងរាវជម្លោះវិវាទជាមួយក្រុមមនុស្សនៅជុំវិញខ្លួនណាស់។អ្នកប្រកបរបររកស៊ីជួញដូរទោះធ្វើអ្វីក៏ដោយមិនត្រូវយកភាពមោហៈទោសៈដាក់ខ្លួនឡើយប្រយ័ត្នឥតការអ្វីសោះយករឿងរាវដាក់ខ្លួន ហើយបាត់បង់ចំណូលឥតអំពើ។
រីឯបញ្ហាស្នេហាកំលោះក្រមុំត្រូវមានការប្រយ័ត្នប្រយែងពីការវាចារសម្តីទៅរកគ្នាបន្តិចព្រោះងាយកើតរឿងរាវចម្រូងចម្រាសណាស់៕
ឆ្នាំមមី: រាសីស្រុតចុះ។ថ្ងៃនេះឆ្លងចូលឆ្នាំ២០២២ហើយ។ការរស់នៅថ្ងៃនេះមិនត្រូវលោភលន់ឡើយពីព្រោះថាងាយត្រូវបាត់បង់និងជួបគ្រោះចាញ់បោកគេជាងសព្វមួយដង។ការប្រកបការងារលោកអ្នកធ្វើអ្វីក៏ដោយត្រូវមានហេតុផលត្រឹមត្រូវពុំនោះទេរឿងរាវអាក្រក់ងាយកើតឡើងចំពោះមុខណាស់។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរពុំមានការរីកលូតលាស់ទៅមុខគួរជាទីកត់សម្គាល់ទេ ហើយក៏មិនមានការថយក្រោយដែរគឺដូចសព្វមួយដង។
សម្ព័ន្ធស្នេហាកំលោះក្រមុំជួបរឿងខ្វាយខ្វល់ព្រោះតែម្នាក់ៗប្រកាន់ចិត្តខ្លាំង ម្ល៉ោះហើយការកើតរឿងរាវប្រទាំងប្រទើសងាយផ្ទុះឡើងណាស់៕
ឆ្នាំមមែ: រាសីល្អជាមធ្យម។ថ្ងៃនេះឆ្លងចូលឆ្នាំ២០២២ហើយ។នៅថ្ងៃនេះឱ្យប្រយ័ត្នបញ្ហាអារម្មណ៍កើតជារឿងរាវទាស់ទែងជាមួយអ្នកដទៃដោយប្រការណាមួយ។ការប្រកបការងារមានទាំងរឿងរាវល្អ និង អាក្រក់នៅលាយឡំគ្នាដែលធ្វើឱ្យលោកអ្នកមានទាំងរឿងរាវសប្បាយចិត្តនិងរឿងរាវទុកក្ខលំបាកតែងកើតឡើងទន្ទឹមគ្នា។អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរលោកអ្នកត្រូវលៃលកគិតគូរបញ្ជីប្រាក់កាសឱ្យបានច្បាស់លាស់ ហើយត្រូវទូទាត់ឱ្យរួចរាល់ប្រយ័ត្នកើតជម្លោះវិវាទដោយប្រការណាមួយ។
សម្ព័ន្ធស្នេហាកំលោះក្រមុំចូរប្រយ័ត្នក្រុមមនុស្សទីបីចាក់ដោតនាំកើតជម្លោះវិវាទ៕
ឆ្នាំវក: រាសីធ្លាក់ស្រុតចុះ។ថ្ងៃនេះឆ្នាំថ្មី២០២២។ការរស់នៅថ្ងៃនេះលោកអ្នកឱ្យប្រយ័ត្នការទទួលរងការឈឺខ្លួន ឈឺប្រាណ ឬ ក៏បាត់បង់ប្រាក់កាសដោយប្រការណាមួយ។ការប្រកបការងារមានការតានតឹង និង ងាយទទួលរងគ្រោះដោយសារក្រុមមនុស្សទម្លាប់បញ្ហាមកឱ្យផង។អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលមិនត្រូវឱ្យអតិថិជនជំពាក់ប្រាក់ច្រើនទ្បើយប្រយ័ត្នជួបរឿងដូចពាក្យចាស់ថាពេលឱ្យជំពាក់ធូរដូចទឹកហូរ ឯការសងមកវិញតឹងដូចអូសឫស្សីបញ្ច្រាសចុង ហើយស្រួលមិនស្រួលកើតមានជម្លោះវិវាទឈានដល់ការប្រកាប់ប្រចាក់គ្នាទៀតផង។
សម្ព័ន្ធស្នេហាកំលោះក្រមុំបើចង់ធ្វើការជ្រើសរើសគូស្រករពុំល្អទេគប្បីមានការត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕
ឆ្នាំរកា: រាសីល្អជាមធ្យម។ថ្ងៃនេះឆ្លងចូលឆ្នាំ២០២២ហើយ។នៅថ្ងៃនេះការរស់នៅចូរប្រយ័ត្នបញ្ហាបន្តិចបន្តួចក្នុងគ្រួសារ ឬ អ្នករស់នៅក្បែរគ្នាបង្កើតជាជម្លោះវិវាទណាមួយឡើង។ការប្រកបកិច្ចការងារឃើញថាពុំមានការជឿនលឿនប៉ុន្មានទេ ហើយអ្នកខ្លះ ថែមទាំងរងគ្រោះដោយសារអ្នកដទៃថែមទៀត ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញជួបផលលំបាកក្នុងការរកប្រាក់ចំណូលណាស់ដែរ ហើយការជួញជិតឆ្ងាយទៀតសោតជួបតែភាពរកាំរកូស និង ភាពសៅហ្មង។
រីឯបញ្ហាស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសរើសគូស្រករពុំសូវល្អទេព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕
ឆ្នាំច: រាសីខ្ពស់ត្រដែត។ថ្ងៃនេះឆ្លងចូលឆ្នាំ២០២២ហើយ។ការរស់នៅក្នុងថ្ងៃនេះ លោកអ្នកអាចទទួល ដំណឹងល្អឱ្យសប្បាយចិត្ត និង ពិសេស មានក្រុមមនុស្សជួយជ្រោមជ្រែងថែមទៀត។ការប្រកបការងារបើចង់ដោះស្រាយបញ្ហាតែងឆាប់ជ្រះស្រឡះ និង ពិសេសអាចទទួលផលប្រយោជន៍មកវិញផង។ចំណែកយីអ៊ុនអ្នកប្រកបរបររកស៊ីជួញដូរទាំងស្ត្រីបុរសតែងផ្តល់ផលល្អ ហើយទោះចង់បណ្តាក់ទុនរកស៊ីឬធ្វើអ្វីមួយតែងហុចផ្លែផ្កាដូចសមប្រកប។
សេចក្តីស្នេហាកំលោះក្រមុំមានភាពត្រជាក់ត្រជុំនិងស្រស់ស្រាយប្រពៃណាស់៕
ឆ្នាំកុរ: រាសីខ្ពស់ត្រដែត។ថ្ងៃនេះឆ្លងចូលឆ្នាំថ្មី២០២២។ការរស់នៅថ្ងៃនេះបើមានបញ្ហាអ្វីគឺអ្នកដទៃមិនអាចធ្វើអ្វីលោកអ្នកបានស្រេចតែចិត្តទេ ពិសេសងាយទទួលផលលំបាកដោយសារអ្នកទៀតផង ។ដោយសារដួងរាសីឡើងខ្ពស់ ដូចនេះផ្តល់ផលល្អៗសម្រាប់លោកអ្នកបំពេញកិច្ចការងារសំខាន់ៗពីព្រោះថាផ្លែផ្កាល្អៗតែងហុចមកវិញជានិច្ចផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើទោះបីមានឧបសគ្គខ្លះៗចូលមកលុកលុយយាយីក្តី តែយ៉ាងណាប្រាក់កម្រៃមិនថាទីជិតឆ្ងាយមានហូរចូលខ្លះៗគ្រាន់ជាការដោះស្រាយចាយវាយសម្រាប់គ្រួសារ។
សេចក្តីស្នេហាកំលោះក្រមុំបើចង់ទំនាក់ទំនងនរណាម្នាក់មកធ្វើគូគាប់ជាពេលវេលាល្អក្នុងការភ្ជាប់ចំណងនេះហើយ៕