ហោរាសាស្រ្ត ប្រចាំថ្ងៃ ពុធ ទី ២៩ ខែ ធ្នូ ឆ្នាំ ២០២១

ឆ្នាំជូត​: ​រាសី​ល្អជា​មធ្យម​។​ទាំង​ស្ត្រី​បុរស​កើត​ឆ្នាំ​កណ្តុរ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនសូវ​ល្អប្រសើរ​ប៉ុន្មាន​ទេ ម្ល៉ោះហើយ​នាំឱ្យ​ជួប​បញ្ហា​ល្អក់កករ និង ក្រុមមនុស្ស​ប៉ង​អាក្រក់​ច្រើនជាង​សព្វមួយដង​។​សម្រាប់​ថ្ងៃនេះ​ដែរ​ដួង​រាសី​ល្អជា​មធ្យម ហេតុនេះ​បើទោះបី​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​តែ​យ៉ាងណា​ការប្រកប​ការងារ​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​ភេទ​ផ្ទុយគ្នា​បន្តិច​ពីព្រោះ​ងាយ​បង្កបញ្ហា​មកឱ្យ​ណាស់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុខ​ជំនួញ​ឆ្ងាយ​ជិត​ក៏មាន​ការប្រែប្រួល​ពី​ល្អ​មក​អាក្រក់​ច្រើន ម្ល៉ោះហើយ​គួរ​មានការ​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​ពិសេស​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​តែម្តង​។​
-​បញ្ហា​ស្នេហា​៖​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ជួប​ភាព​ប្រទាំង​ប្រទើស​និង​ប្រឆាំង​គ្នា​ព្រោះ​ម្នាក់ៗ​យក​ភាព​មានៈ​ដាក់ខ្លួន​និង​ចង់​យកតែ​ចាញ់ឈ្នះ​គ្នា​៕

 

​ឆ្នាំឆ្លូវ​: ថ្ងៃនេះ​ដួង​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​ល្អជា​មធ្យម​ដូចនេះ​ឃើញថា​ធ្វើ​អ្វី​មិនអាច​លោភលន់​ឬ​ប្រកាន់​ចិត្ត​ឆេវឆាវ​បានទេ​បើ​ពុំនោះ​នឹង​ទទួលផល​អាក្រក់​មកវិញ​ជាក់​ជាពុំខាន​។​ការប្រកប​ការងារ​លោក​អ្នក​ត្រូវ​ចេះ​សន្សំ​សេចក្តីសុខ​ឱ្យបាន​ច្រើន ហើយ​ដាច់ខាត​មិនត្រូវ​ពេបជ្រាយ​ឬ​ប្រមាថ​អ្នកដទៃ​ឡើយ​ព្រោះ​នោះ​សុទ្ធសឹង​នាំមក​នូវ​ក្តី​លំបាក​ដល់​អាត្មា​ខ្លួនឯង​វិញ​ប៉ុណ្ណោះ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ត្រូវ​ប្រុងប្រយ័ត្ន​ក្រុមមនុស្ស​សម្តី​ផ្អែមល្ហែម​បន្តិច​ព្រោះ​ងាយ​ធ្លាក់​ក្នុង​កលឧបាយ​គេ​ណាស់​។​
​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ពុំ​ត្រូវ​ផ្តោះផ្តង​ដោយ​សម្តី​ផ្លែផ្កា​ដាក់គ្នា​ឡើយ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំខាល​: រាសី​ខ្ពស់ត្រដែត​។​ទាំង​ស្ត្រី​បុរស​បើ​មាន​ក្រុមមនុស្ស​ជំពាក់​ប្រាក់កាស​ជា​ឱកាសល្អ​បំផុត​សម្រាប់​ការទារ​ព្រោះថា​អាច​សម្រេច​គាប់​បំណង​នោះ​ក៏មាន​ខ្ពស់​។​ក្នុងថ្ងៃនេះ​រាល់​សម្ពាធ​ទាំងឡាយ​បាន​ធូរស្បើយ ហើយ​បើ​លោកអ្នក​មានបំណង​ចង់​ធ្វើ​អ្វីមួយ​ក៏​ពេញដៃពេញជើង​ដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម ហើយ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ក៏មាន​ភាពល្អប្រសើរ​ដែរ​តែ​ត្រូវ​ត្រួតពិនិត្យ​សមាសភាព​ឱ្យបាន​ត្រឹមត្រូវ​ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​និង​មាន​ភាព​សុខដុម​ប្រពៃ​៕

​ឆ្នាំថោះ​: រាសី​ខ្ពស់ត្រដែត​។​ដំណើរ​ជីវិត​របស់​លោកអ្នក​ថ្ងៃនេះ​ឃើញថា​មានការ​ជឿនលឿន​ទៅមុខ ហើយ​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ផង​។​ការប្រកប​ការងារ​លោក​អ្នក មិនត្រូវ​ទុកពេល​វេលា​ល្អ​ចោល​ដោយ​ឥតប្រយោជន៍​ឡើយ ហើយ​ត្រូវ​ចងចាំ​ថា​ធ្វើ​ច្រើន​ទទួលបាន​ផល​ច្រើន​ធ្វើ​តិច​ទទួលបាន​ផល​តិច​ទៅតាម​នោះដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បើក​របរ​ថ្មី​ឬ​ផ្លាស់ប្តូរ​ទីកន្លែង​លក់ដូរ​ក៏​ផ្តល់​ផល​ល្អ​ប្រពៃ​ណាស់​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​វិញ​ពេលនេះ​បើ​លោកអ្នក​ចង់​ចងស្ពានមេត្រី​ឬ​ចង់​ចូល​ស្តីដណ្តឹង​នរណាម្នាក់​ក៏​ជា​ពេលវេលា​មួយ​ល្អ​ដែរ​៕

​ឆ្នាំរោង​: រាសី​ល្អជា​មធ្យម​។​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​ងាយ​ផុយស្រួយ​ជម្លោះ​វិវាទ​ណាស់ ដូច្នេះ​បើ​មាន​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​ដាច់ខាត​មិន​ត្រូវយក​កំហឹង​ទល់​កំហល់​បានទេ បើ​មិន​ដូច្នេះ​អាច​ជួប​បញ្ហា​អាក្រក់ៗ​កើតឡើង​នាំ​រែកពន់​ផល​លំបាក​នៅពេល​ក្រោយ​ប៉ុណ្ណោះ​។​ការប្រកប​ការងារ ចំពោះ​ស្ត្រី​ចូរ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​ជាន់​លើ​ស៊យ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ហូរ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​តែបើ​ចង់​ធ្វើ​ជំនួញ​ធំៗ​នោះ​ឃើញថា​មិនសូវ​សម​ដូច​ប្រកប​ទេ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​៕

​ឆ្នាំម្សាញ់: ​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ការបាត់បង់​ប្រាក់កាស​ដោ​យ​មិនដឹង​ខ្លួន ឬ ការទទួល​ដំណឹង​មិនគួរ​ឱ្យ​សប្បាយចិត្ត​អ្វីមួយ​កើតឡើង​។​សម្រាប់​បញ្ហាសំខាន់​ឬ​បញ្ហា​ប្រញាប់​បន្ទាន់​ត្រូវតែមាន​ការប្រយ័ត្នប្រយែង​ទើប​មិនមាន​ផល​អាក្រក់​ចោទឡើង​។​លោកអ្នក​ត្រូវ​ចេះ​ពិភាក្សា​ជាមួយ​អ្នកដទៃ​ហើយ​ធ្វើ​អ្វី​ប្រយ័ត្នប្រយែង​ទើប​មិនមាន​បញ្ហា​ចោទឡើង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​បញ្ហាលំបាក​ក្នុងការ​ទាក់ទាញ​រក​អតិថិជន​បន្តិច ឯ​ប្រាក់កម្រៃ​ទៀតសោត​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​រកប្រាក់​ចំណូល​ចិញ្ចឹម​គ្រួសារ​គ្រាន់​ធូរ​ទៅរួច​។
រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​ចូរ​ប្រយ័ត្ន​ការដើរ​ពាសវាល​កាល​នាំ​កើត​រឿងរ៉ាវ​អាក្រក់​ណាមួយ​ហើយ​ជួប​ផល​លំបាក​នៅ​គ្រា​ខាងមុខ​មានតែ​ទឹកភ្នែក​ជូត​ក្បាលជង្គង់​៕

​ឆ្នាំមមី​: រាសី​ល្អជា​មធ្យម​។​ការរស់នៅ​អំឡុង​ពេលនេះ​លោកអ្នក​តែង​ជួប​បញ្ហា​រកាំចិត្ត​ខ្លះៗ​កើតឡើង ម្ល៉ោះហើយ​គប្បី​ចេះ​ទប់ចិត្ត​សង្កត់​អារម្មណ៍​ទើប​គ្មាន​បញ្ហា​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​។​ការបំពេញ​ការងារ​ឃើញថា​មានការ​ជឿនលឿន​តិចតួច ហើយ​ក្រុមមនុស្ស​ក៏​តែង​យាយី​ចង់​ធ្វើបាប​ដោយ​ដាក់​កំហុស​ទុកឱ្យ​នោះ​ក៏មាន​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ការធ្វើ​ជំនួញ​ឆ្ងាយ​ជិត​មានការ​រីកលូតលាស់​ជា​សន្សឹមៗ​ទៅមុខ ហើយ​ទោះ​ធ្វើ​អ្វី​ក៏​ហុច​ផ្លែផ្កា​មកវិញ​ខ្លះៗ​គួរ​ជាទី​ពេញចិត្ត​។​
សេចក្តីស្នេហា​ប្រុស​ស្រី​ចូរ​កុំ​គប្បី​មានការ​ប្រកែប្រកាន់​ច្រើន​នាំ​តែ​កើត​ជម្លោះ​វិវាទ​ឥតឈប់ឈរ​ប៉ុណ្ណោះ​៕

​ឆ្នាំមមែ​: រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដោយសារ​រាល់​ចង្រៃឧបទ្រព និង​ឧបសគ្គ​នានា​ត្រូវបាន​សាបរលាប​បាត់ស្រមោល​អស់​ធ្វើឱ្យ​ដំណើរ​ជីវិត​មាន​ភាពស្រស់​ស្រាយ​និង​ជោគ​លាភ​រត់​ចូលមក​វិញ​។​ចំពោះ​ការបំពេញ​កិច្ចការងារ​ឃើញថា​មានការ​ចម្រើន​លូតលាស់ ហើយ​ធ្វើ​ច្រើន​ទទួលបាន​ផល​ច្រើន​ទៀតផង​។​ក្រៅពីនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​អ្វីមួយ​ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​ផ្លាស់ប្តូរ​មុខរបរ​ថ្មី​ឬ​ចង់​ផ្លាស់​ទីកន្លែង​លក់ដូរ​ក៏​ជា​ឱកាស​ប្រពៃ​ណាស់​ព្រោះ​មាន​ភាព​កាក់កប​គ្រាន់បើ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ មានការ​ជឿនលឿន​ទៅមុខ ហើយ​បើ​មាន​ការចូល​ស្តីដណ្តឹង​តែង​សម​ដូច​ប្រកប​៕

​ឆ្នាំវក​: រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ក្រឡាប់ចាក់​អ្វីដែល​លោកអ្នក​ថា​ល្អ​វា​អាច​ប្រែ​មក​អាក្រក់​និង​ពិសេស​ងាយ​មានរឿង​រាវ​ជម្លោះ​វិវាទ​កើតឡើង​ថែមទៀត​។​ក្រៅពីនេះ​ទោះ​ធ្វើ​អ្វី​ក៏​ងាយ​ក្រុមមនុស្ស​បង្កឱ្យមាន​ការ​ខ្វាយខ្វល់​ច្រើន​ដែរ ដូចនេះ​ត្រូវធ្វើ​ចិត្ត​ត្រជាក់​បន្តិច​ទើប​ប្រសើរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពុំមាន​ការរីក​លូតលាស់​ទៅមុខ​គួរ​ជាទី​កត់សម្គាល់​ទេ ហើយក៏​មិន​មានការ​ថយក្រោយ​ដែរ​ព្រោះ​ប្រាក់ចំណូល​មាន​ការហូរចូល​តក់ៗ​គ្រាន់​បំពេញ​បំពង់​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង​និង​មិនសូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ប៉ុន្មាន​នោះឡើយ​៕

​ឆ្នាំរកា​: រាសី​ល្អជា​មធ្យម​។​ក្នុង​រង្វង់​ថ្ងៃនេះ​ឱ្យ​ប្រយ័ត្ន​អ្នកដទៃ​បំពាន​ដែលនាំឱ្យ​កើតជា​បញ្ហា​ជម្លោះ​វិវាទ​និង​កើតការ​គុំ​គួ​ន​ទៅ​ថ្ងៃក្រោយ​ថែមទៀត​។​ចំពោះ​ការប្រកប​ការងារ​ក៏​ដូច្នេះ​ដែរ​បើជា​ការងារ​សំខាន់​តោង​តែមាន​ការប្រយ័ត្នប្រយែង​បើ​ពុំ​នោះទេ​អាច​ធា្ល​ក់​ក្នុង​គ្រោះមហន្តរាយ​ជាពុំខាន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ជួប​ការលំបាក​ក្នុង​ការរក​ផល​កម្រៃ​បន្តិច​វិញ ឯការ​ជួញ​ទីជិត​ឆ្ងាយ​ទៀតសោត​កើតមាន​ភាព​រកាំរកូស​មិនតិច​ដែរ​ទេ​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ពេលនេះ​គឺ​ពុំ​ទៀងទាត់​ឡើយ​ព្រោះ​ជួន​ត្រូវ​ចំណាយពេល​ច្រើនតែ​ទទួលបាន​ផល​តិច​មកវិញ​៕

​ឆ្នាំច​: រាសី​ល្អជា​មធ្យម​។​ទាំង​ស្ត្រី​បុរស​ថ្ងៃនេះ​លោកអ្នក​មាន​បញ្ហា​ច្រើន​ចំពោះមុខ ហើយ​ពិសេស​សាច់ញាតិ​ងាយ បង្ក​ជា​រឿង​រាវ នាំ​ពិបាក​ដោះស្រាយ​ថែមទៀត​។​ការប្រកប​ការងារ មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកប​កិច្ចការងារ​ណា​ដែល​សំខាន់​ទេពី​ព្រោះថា​ងាយ​ជួប​នូវ​បញ្ហា​រាំងស្ទះ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពុំមាន​ការរីក​លូតលាស់​ទៅមុខ​គួរ​ជាទី​កត់សម្គាល់​ទេ ហើយក៏​មិន​មានការ​ថយក្រោយ​ដែរ​ព្រោះ​ប្រាក់ចំណូល​មាន​ការហូរចូល​តក់ៗ​គ្រាន់​បំពេញ​បំពង់​ផង​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង​និង​មិនសូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ប៉ុន្មាន​នោះឡើយ​៕

​ឆ្នាំកុរ​: រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​បើ​ចង់​ពឹងពាក់​អ្នកដទៃ​ឱ្យជួយ​ក្នុង​រឿង​អ្វីមួយ​តែង​ហុច​ជា​ផល​ល្អៗ​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។​រាល់​កិច្ចការងារ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ម្ល៉ោះហើយ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចរចា​ឬ​ប្រកបការងារ​អ្វីមួយ​ពីព្រោះថា​ផ្លែផ្កា​តែង​ហុច​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។​សម្រាប់​អ្នក​ប្រកប​របរ​រក​ស៊​ជួញដូរ​លាភ​ធ្លាប់តែ​បោល​ហួស​ឬ​ជួប​ភាព​តានតឹង​បាន​ផ្លាស់ប្តូរ​មក​ធូរស្រាល ហើយ​បើ​មាន​ក្រុម​អតិថិជន​ជំពាក់​ប្រាក់កាស គេ​អាច​យកមក​សង​វិញ​ទៀតផង​។​
សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោកអ្នក​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរហើយ​ជា​ឱកាសល្អ​ក្នុង​ការរៀបចំ​ផ្សំផ្គុំ​ជា​គ្រូ​សារ​បំផុត​៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *