ភ្នំពេញ ៖ នៅវេលាម៉ោង០៤រសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ លោក William Guang និងបក្ខពួកត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនខ្លួន ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ឲ្យតំណាងអយ្យការបើកការស៊ើបសួរ។
សូមរំលឹកថា នៅព្រលប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ អង្គភាពកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ចេញនូវវីដេអូ សកម្មភាពក្រុមលោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ដឹកនាំប្លន់ ផ្ទះអ្នកលក់ឡេអនឡាញ អ៊ាន សៀវម៉ី បន្លំជាមន្ត្រីនគរបាលយុត្តិធម៌ចុះអនុវត្តដីកា និងសកម្មភាពលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំកម្លាំងជំនាញបើកប្រតិបត្តិការបង្ក្រាបក្រុមចោរប្លន់ដែលលោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ជាមេខ្លោង និងសារភាពទៀតថា : (លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang: ខ្ញុំជាអ្នកដឹកនាំប្លន់ដោយផ្ទាល់! )។
បច្ចុប្បន្ន សុំណុំរឿងនេះកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរ រងចាំការចោទប្រកាន់ បញ្ជូនទៅចៅក្រមស៊ើបសួរ លើអង្គសេចក្តី៕