អាជ្ញាធរខេត្កកំពង់ចាម បានសម្រេច​ផ្លាស់ប្តូរ​រូបរាង រូបសំណាក សត្វ​ដំរី​ថ្មី នៅ​សួនច្បារ​មាត់ទន្លេ ក្រុង​កំពង់ចាម

កំពង់ចាមៈ រូបសំណាក សត្វ​ដំរី​ថ្មី នៅ​សួនច្បារ​មាត់ទន្លេ ក្រុង​កំពង់ចាម ខាងមុខ​មន្ទីរពេទ្យ មេគង្គ កំពង់ចាម  អាជ្ញាធរខេត្ត បានសម្រេច​ផ្លាស់ប្តូរ​រូបរាង ដោយ​ខាង​មន្ត្រី​ជំនាញ ប្រើប្រាស់​រចនាបថ​ខ្មែរ ចំនួន បី ប​ញ្ជូ​ល​គ្នា​ដាក់ ឈ្មោះថា «​ព្រះឥន្ទ្រ​គង់​លើ​ដំរី​ឯរាវ័ណ​»​។​

​នៅ​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញ លោក អ៊ុន ចាន់​ដា ជា​អភិបាល​ខេត្តកំពង់ចាម បាន​មានប្រសាសន៍ថាៈ អំពី​ប្រវត្តិ​នៃ​បដិមា ព្រះឥន្ទ្រ គង់​លើ​ដំរី​ឯរាវ័ណ គឺ​ត្រូវបាន​សិក្សា ដោយ​ផ្អែកលើ​មូលដ្ឋាន នៃ​រចនាបថ ចម្លាក់​លោត របស់​ខ្មែរ​បុរាណ និង​ការធ្វើ​សំយោគ រចនាបទ​ចំនួន​បីៈ បថ​បាពួន​, បថ​អង្គរ និង​បថ​បាយ័ន​។​

​លោក​អភិបាល ខេត្តកំពង់ចាម បាន​បន្តថាៈ ចំណែក​បដិមា​ព្រះឥន្ទ្រ ត្រូវ​វ​បាន​សិក្សា កំណត់​ទម្រង់​ឥរិយាបថ «​សន្តិភាព​-​ឈ្នះ​ចម្បាំង តំណាងឱ្យ​សេចក្តី ដឹងគុណ​ចំពោះ សន្តិភាព​» គឺ​បច្ចុប្បន្នភាព នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់ របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទទួលបាន​សុខ សន្តិភាព​បរិបូរណ៍​៕

Leave a Reply

Your email address will not be published. Required fields are marked *