ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះបង្ក្រាប ទីតាំងឃ្លាំងមួយកន្លែងពាក់ព័ន្ធការបើកល្បែងស៊ីសងខុសច្បាប់ទ្រង់ទ្រាយធំ ស្ថិតនៅលើផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ការចុះបង្ក្រាប ទីតាំងខាងលើនេះ ធ្វើឡើង កាលពីល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ម្សិលមិញ។
សមត្ថកិច្ចបានបន្តថា នៅក្នុងឃ្លាំងនេះមានបើកលេងបៀជាច្រើនវង់ កំម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនអ្នកពាក់ព័ន្ធប្រមាណជិត៣០នាក់ផងដែរ៕