សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សន្តិភាព គឺជាកត្តាធំបំផុត ដែលមិនអាចឲ្យអ្នកណាបំផ្លិចបំផ្លាញនូវសន្តិភាព ដែលកម្ពុជារកបាន ដោយលំបាកនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីម្ដងទៀតថា ការបើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនូវ សណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ គឺជាសមិទ្ធផលមួយទៀតសម្រាប់សង្គមខ្មែរទាំងមូល ខណៈសណ្ឋាគារនេះ នឹងផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រជាជនកម្ពុជា។ សម្តេចតេជោ មានមោទនភាពចំពោះក្រុមហ៊ុន ជីប ម៉ុង និងក្រុមហ៊ុនដទៃទៀត ដែលបានចូលរួមចំណែកក្នុងការវិនិយោគ ដើម្បីការរីកចំរើន និងអភិវឌ្ឍនៅកម្ពុជា៕