អាជ្ញាធរ​ជាតិ​អប្សរា សហការ​ជាមួយ​វិស័យ​ឯកជន​បានរៀបចំ​ពិធី បួងសួង​សុំ​សេចក្តីសុខ នៅលើ​ប្រាសាទភ្នំ បា​ខែ​ង​

សៀមរាបៈ កាលពី​ព្រឹក ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០២១​នេះ អាជ្ញាធរ​ជាតិ​អប្សរា ដែល សហការ​ជាមួយ​វិស័យ​ឯកជន​បានរៀបចំ​ពិធី បួងសួង​សុំ​សេចក្តីសុខ​តាម ទំនៀមទំលាប់​បុរាណ​បែប​ពុទ្ធសាសនា និង​ព្រហ្មញ្ញសាសនា​នៅលើ​ប្រាសាទភ្នំ បា​ខែ​​។​

​ពិធី​នេះ​មានការ​ចូលរួម​ពី​លោក ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា និង​លោកស្រី សៀង ចាន់​ហេង អគ្គនាយិការ​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍ និង​សហការី ព្រះសង្ឃ រួមទាំង​ប្រជាពលរដ្ឋ​ចូលរួម​យ៉ាង កុះករ ។ ពិធី​នេះ​រៀបចំឡើង​ក្នុង​គោលបំណង​រំលឹក​គុណ​ដល់​អតីតព្រះមហាក្សត្រ​គ្រប់​ព្រះអង្គ និង បុព្វការី​ជន ដែល​បាន​កសាង និង​ថែរក្សា​ប្រាសាទ បុរាណ ទាំងអស់​នៅក្នុង​រមណីយដ្ឋាន​អង្គរ​៕

Leave a Reply

Your email address will not be published. Required fields are marked *