ភ្នំពេញ: នៅម៉ោង១១និង៣០នាទីយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ យុវជនម្នាក់ជិះម៉ូតូលឿនហើយត្រូវ រថយន្តមិនស្គាល់ម៉ាកកៀរបណ្តាលឲ្យរ៉េចង្កូតជ្រុលទៅបុករថយន្ត កុងតឺន័រពីក្រោយបណ្ដាលអោយបែកក្បាលស្លាប់ភ្លាមៗផងដែរ។ ហើយរថយន្តទាំង២គ្រឿងបានបើកគេចខ្នួនបាត់ទៅ។ ហេតុការណ៍នេះបានកើតឡើង ស្ថិតតាមបណ្ដោយផ្លូវវេងស្រេង ចំណុចមុខផែស្ងួតសូងួន ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។
យុវជនដែលបានស្លាប់ មានឈ្មោះ អាន ចំរើន ភេទប្រុស អាយុ២០ឆ្នាំ មានស្រុកកំណើតភូមិដូនយ៉យ ឃុំដូនយ៉យ ស្រុកឈូក ខេត្តកំពត ដោយជិះម៉ូតូម៉ាកឌ្រីម C១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ ១IO.៤៥២៧ ។
សូមជំរាបថា សមត្ថកិច្ចជំនាញខណ្ឌចុះមកវាស់វែងធ្វើកំណត់ហេតុប្រគល់សពឲ្យរថយន្តសាម៉ុយដឹកយកទៅដម្កល់នៅវត្តទឹកថ្លារងចាំសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ដោយឡែកម៉ូតូរងគ្រោះសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យរងចាំក្រុមគ្រួសារយកឯកសារមកផ្ទៀងផ្ទាត់ និងប្រគល់ជូនវិញ៕