ភ្នំពេញ៖ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ លោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក បានដឹកនាំ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក ចុះបង្ក្រាបល្បែងភ្នាល់បាល់មួយកន្លែងចំណុចទីតាំងអ៊ីនធើណែត យីហោ សេវាកម្មកុំព្យូទ័រ ស្ថិតនៅ ផ្ទះលេខ ២៥៦CE0 ផ្លូវ១៨២ ភូមិ៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។បានធ្វើការឃាត់ខ្លួនមនុស្សចំនួន ០៥នាក់ រួមមាន បុគ្គលិកម្នាក់ និងអ្នកភ្នាល់៤នាក់ ព្រមទាំង បានដកហូតសម្ភារៈ រួមមានកុំព្យូទ័រចំនួន០៩ឈុត។
លោកបានបន្តទៀតថា ទីតាំងអ៊ីនធើណែត យីហោ សេវាកម្មកុំព្យូទ័រ ត្រូវបានអាជ្ញាធរបិទ ។ដោយឡែកមនុស្ស និងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់បន្ត ៕