នគរបាល​ប្រឆាំង​គ្រឿងញៀន រាជធានី​ភ្នំពេញ បង្ក្រាប​បទល្មើស គ្រឿងញៀន ៧១ ករណី ឃាត់ខ្លួន​ជនសង្ស័យ ១២៤ នាក់ និង​ដកហូត​វត្ថុតាង​គ្រឿង ញៀន ជិត ១ គីឡូក្រាម​ ក្នុងខែវិច្ឆិកានេះ

ភ្នំពេញ​៖ កម្លាំង​ការិយាល័យ នគរបាល​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ កម្លាំង​អធិការដ្ឋាន​នគរបាល ខណ្ឌ​ទាំង ១៤ នៃ​ស្នងការដ្ឋាន នគរបាល រាជធានី​ភ្នំពេញ ក្នុង​រយៈពេល ៣០ ថ្ងៃ បានចេញ យុទ្ធនាការ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បង្ក្រាបបាន បទល្មើស​គ្រឿងញៀន ៧១ ករណី ឃាត់ខ្លួន ជនសង្ស័យ​គ្រឿងញៀន ១២៤ នាក់ និង​ដកហូត​វត្ថុតាង​គ្រឿងញៀន ជិត ១ គីឡូក្រាម​។ ​ប្រតិបត្តិ​ការបង្ក្រាប គ្រឿងញៀននេះ ធ្វើឡើង ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០២១​​។​

​នៅ​រសៀល ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២១ លោក​វរសេនីយ៍ទោ រ៉ឹ​ម ម៉ិច នាយការិយាល័យ នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន នគរបាល រាជធានី​ភ្នំពេញ បាន​ប្រាប់​ឱ្យដឹងថាៈ លទ្ធផល​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ទាំងនេះ គឺ​កម្លាំង​តាម​បណ្តា​អធិការដ្ឋាន​នគរបាល ខណ្ឌ​ទាំង​១៤ និង​ការិយាល័យ​ជំនាញ បាន​សហការគ្នា ក្នុង​ការចូលរួម​ប្រយុទ្ធប្រឆាំង​គ្រឿង ញៀន នៅក្នុង​រាជធានី​ភ្នំពេញ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​លើកកម្ពស់ ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព​សង្គម ឱ្យបាន​ប្រសើរឡើង​។

​លោកវរសេនីយ៍ទោ រ៉ឹ​ម ម៉ិច បាន​បន្តទៀតថាៈ កិច្ចការងារ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នៅក្នុង​រាជធានី​ភ្នំពេញ កម្លាំង​នគរបាល ប្រឆាំង​គ្រឿងញៀន រាជធានី​ភ្នំពេញ អនុវត្តតាម​បទបញ្ជា​របស់ លោក​ឧ​ត្ត​ម​សេនីយ៍ ឯក ស ថេត អគ្គ​ស្នងការរង នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល រាជធានី​ភ្នំពេញ ក្នុងនោះ មានការ​ដឹកនាំ​បញ្ជា កម្លាំង​ផ្ទាល់ ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី គល់ យី ស្នងការរង​ទទួល​ផែន ការងារ​ប្រឆាំង គ្រឿងញៀន តែងតែ​ចេញ​ប្រតិបត្តិ​ការបង្ការ ទប់ស្កាត់ បទល្មើស​គ្រឿងញៀន ជាប្រចាំ អនុវត្ត​នៅ​គ្រប់​គោលដៅ ដែលមាន​បញ្ហា ស្មុគស្មាញ ដោយ​គ្រឿងញៀន និង​គោលដៅ ដែលមាន​ការសង្ស័យ​លួចលាក់​ប្រព្រឹត្ត បទល្មើស គ្រឿងញៀន​ខុសច្បាប់​៕

 

Leave a Reply

Your email address will not be published. Required fields are marked *