«ព្រឹត្តិការណ៍សំខាន់ៗ នៅក្នុងបណ្តាប្រទេសនានា ពាក់ព័ន្ធនឹងវីរុស COVID-19» ព្រឹក ថ្ងៃទី 09/12/2021

«ព្រឹត្តិការណ៍សំខាន់ៗ នៅក្នុងបណ្តាប្រទេសនានា ពាក់ព័ន្ធនឹងវីរុស COVID-19» ព្រឹក
ថ្ងៃទី 09/12/2021
1. ប្រភពCNA: នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានដាក់ចេញនូវវិធានការទប់ស្កាត់មេរោគបំលែងខ្លួនថ្មី Omicron កាន់តែតឹងរ៉ឹងនៅក្នុងប្រទេសអង់គ្លេសកាលពីថ្ងៃពុធ (៨ ធ្នូ) ដោយបានដាក់បញ្ជាឱ្យមនុស្សធ្វើការពីផ្ទះ ពាក់ម៉ាស់នៅកន្លែងសាធារណៈ និងបង្ហាញកាតចាក់វ៉ាក់សាំងនៅទីសាធារណៈ។
2. ប្រភព CNA: មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុបពីររូបបាននិយាយកាលពីថ្ងៃពុធ (ទី 8 ខែធ្នូ) ថា រោងចក្រវ៉ាក់សាំងនៅក្នុងសហភាពអឺរ៉ុបត្រូវបានគេរំពឹងថានឹងផលិតបានវ៉ាក់សាំងចំនួន 3.6 ពាន់លានវ៉ាក់សាំងនៅឆ្នាំក្រោយ ។
3. ប្រភព CNA: មេរោគបំលែងខ្លួនថ្មី Omicron ហាក់ដូចជាមិនមានភាពអាក្រក់ជាងប្រភេទមេរោគផ្សេងៗទៀតនោះទេ នេះបើយោងតាមការឱ្យដឹងពីសំណាក់អ្នកវិទ្យាសាស្ត្រកំពូលមកពីអង្គការសុខភាពពិភពលោក (WHO) និងសហរដ្ឋអាមេរិក ខណៈលោក Fauci ក៏បានបញ្ជាក់ដែរថា Omicron អាចឆ្លងបានលឿនជាងមេរោគ Delta ប៉ុន្តែនឹងមិនចេញរោគសញ្ញាធ្ងន់ធ្ងរដូច Delta នោះទេ ។
4. ប្រភព CNA: ក្រុមហ៊ុន BioNTech និង Pfizer បាននិយាយកាលពីថ្ងៃពុធ (ទី 8 ខែធ្នូ) ថា ការចាក់វ៉ាក់សាំងរបស់ខ្លួនចំនួន 3 ដងអាចបន្សាបទប់ទល់នឹងមេរោគប្រភេទថ្មី Omicron ថ្មីបាននៅក្នុងការធ្វើតេស្តនៅមន្ទីរពិសោធន៍ ដែលជាគឺសញ្ញាដែលបង្ហាញថា ការចាក់វ៉ាក់សាំងដូសជម្រុញអាចជាគន្លឹះក្នុងការការពារការឆ្លងពីមេរោគប្រភេទថ្មីនេះបាន៕

Leave a Reply

Your email address will not be published. Required fields are marked *