ព្រះសីហនុៈ នៅវេលាម៉ោង ៩ព្រឹក ថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០២១ រថយន្តមួយគ្រឿង ម៉ាកតូយ៉ូតា អាល់ហ្វាតរដ៍ ត្រូវបានអគ្គិភ័យ ឆេះបំផ្លាញខូចខាតទាំងស្រុង នៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ។
សមត្ថកិច្ចបានបញ្ជាក់ថា រថយន្ត១គ្រឿងនេះ ម៉ាក ម៉ាកតូយ៉ូតា អាល់ហ្វាតរដ៍ (Toyota ALPHARD) ផ្លាកលេខ ភ្នំពេញ 2BB-7158 ហើយមូលហេតុ បណ្តាលមកពីឆ្លងចរន្តភ្លើង ក្នុងរថយន្ត ក្នុងនោះ ក្រៅពីខូចខាតរថយន្ត មិនមានមនុស្ស រងគ្រោះថ្នាក់ឡើយ ។ រថយន្តនេះត្រូវបាន អាជ្ញាធរ ឲ្យម្ចាស់ស្ទូចយកចេញ ពីកន្លែងកើតហេតុនោះផងដែរ ៕