(ភ្នំពេញ)៖នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១នេះ បុរសម្នាក់ដែលគេស្គាល់ថាឈ្មោះ ប៊ុន ផាក (Bun Park) ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីបានតាំងខ្លួនជាមេធាវីដោយខុសច្បាប់ ។
លោក ប៊ុន រស្មី ហៅ ប៊ុន ផាក ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ស្គាល់តាមរយៈការបង្ហោះនូវសារទ្រឹះស្ដី ពិសេសក្នុងជំនាញជាដើម។ លោកក៏ជាស្ថានិកគេហទំព័រ We Read ដែលបកប្រែសម្រួលសៀវភៅ ពីភាសាបរទេស មកជាភាសាខ្មែរ និងអានជាសំឡេងផងដែរ។ មួយផ្នែកទៀត លោក ប៊ុន ផាក ត្រូវបានអ្នកលេង Facebook ហៅថា ជាគ្រូជោគជ័យ។
យ៉ាងណាមិញ ពាក់ព័ន្ធការចាប់ខ្លួនរបស់លោក ប៊ុន ផាកនេះ គេមិនទាន់ដឹងថា ដំណើរការនៅតុលាការយ៉ាងណានោះទេ ដោយតំណាងអយ្យការកំពុងធ្វើការសួរនាំនៅឡើយ។ សូមជម្រាបថា រឿងរ៉ាវមួយចំនួនរបស់លោក ប៊ុន ផាក ត្រូវបានគេចែកចាយនៅលើបណ្ដាញសង្គម ដោយសារតែពាក់ព័ន្ធជាមួយនារីម្នាក់ ដែលជាមិត្តស្រីរបស់គេ ហើយបុរសនោះបានចោទប្រកាន់ថា លោក ប៊ុន ផាក ដណ្ដើមនារីនោះមក៕