អគ្គីភ័យមួយបាន​ឆាបឆេះ ផ្ទះមួយ​ខ្នងនៅ​ចំណុច​ភូមិ​ព្រៃ​គុក ឃុំ​ព្រៃ​ញ្ញាតិ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ​: កាលពី​យប់​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២១ ​​អគ្គីភ័យមួយបាន​ឆាបឆេះ ផ្ទះមួយ​ខ្នងនៅ​ចំណុច​ភូមិ​ព្រៃ​គុក ឃុំ​ព្រៃ​ញ្ញាតិ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ។

ម្ចាស់ផ្ទះដែលត្រូវបានអគ្គីភ័យឆាបឆេះ មានឈ្មោះ​ ប៊ុន ណន ភេទ ប្រុស អាយុ ៦១ ឆ្នាំ។

​សមត្ថកិច្ច​​បាន​ឲ្យ​ដឹងថា​​ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ គឺ​បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី មាន​ទំហំ ៦​ម៉ែត្រ​គុណ​៨​ម៉ែត្រ ធ្វើ​អំពី​បេតុង​ក្រោម ឈើ​លើ ប្រក់​ក្បឿង ជញ្ជាំង​ក្តារ​។ សមត្ថកិច្ចបានបន្ថែមថា ម្ចាស់ផ្ទះបានរងការខូចខាត ឆេះ​ម៉ាស៊ីនបូមទឹក​ចំនួន ២ គ្រឿង ឆេះ​តុ ទូ សម្លៀកបំពាក់ និង​សម្ភារៈប្រើប្រាស់​​៕

Leave a Reply

Your email address will not be published. Required fields are marked *