កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន

ភ្នំពេញៈ  ថ្ងៃទី​១ ខែធ្នូ ឆ្នាំ២០២១ កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់នៅ​ចំណុច​មាត់ទន្លេ ស្ថិត​ក្នុងភូមិ​១ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន រួមជាមួយ​ថ្នាំញៀន ចំនួន ៩ កញ្ចប់​។

​លោក  ហ៊ាង ថា​រ៉េត អធិការនគរបាល ខណ្ឌឫស្សីកែវ បាន​ឲ្យ​ដឹងថាៈ ជនសង្ស័យ មានឈ្មោះ កូប រ៉ូ​នី អាយុ ៣៦​ឆ្នាំ ជនជាតិខ្មែរ​អ៊ិ​ស្លាម មាន​លំនៅ ផ្ទះ​លេខ​៦៦៣ ក្រុម​១ ភូមិ​១ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌឫស្សីកែវ មុខរបរ មិន​ពិតប្រាកដ​។ សម្ភារ​:​ដកហូត រួមមាន ម្សៅ​ក្រាម ពណ៌ ស​ថ្លា សង្ស័យ​ជា​គ្រឿងញៀន ចំនួន ៩ កញ្ចប់ ទូរស័ព្ទ​ចំនួន ២ គ្រឿង​។​
​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌឫស្សីកែវ ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង រាជធានី​ភ្នំពេញ អនុវត្ត​ទៅតាម​នីតិវិធី​៕​

Leave a Reply

Your email address will not be published. Required fields are marked *