ពោធិសាត់៖ នៅវេលាម៉ោង៨ និង០០នាទី ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១នេះ ដោយអនុវត្តបទបញ្ជារដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅសាលាឃុំអន្សាចំបក់ បានរៀបចំកិច្ចប្រជុំស្តីពីការបង្ក្រាប និងទប់ស្កាត់ករណីទន្ទ្រានដីព្រៃលិចទឹក ជុំវិញបឹងទន្លេសាប ក្រោមធិបតីភាពលោក ណៅ ធួក រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក អ៊ិត សុត្ថា អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី និងលោក ចេង ឡៃ អភិបាលរងខេត្ត ដោយមានការចូលរួមពីលោកអភិបាលស្រុកក្រគរ មន្ត្រីមន្ទីរដនសស មន្ត្រីមន្ទីរ កសិកម្ម មន្ត្រីមន្ទីរ បរិស្ថាន មេឃុំនិងមេភូមិ កងកម្លាំងប្រដាប់អាវុធនិងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ បានចុះពិនិត្យដោយថ្មើរជើងចន្លោះបង្គោលអនុក្រឹត្យលេខ១៩៧ ចន្លោះបង្គោលលេខ ២០៦ ដល់បង្គោលលេខ២០៩ ។
ជាលទ្ធផលក្រុមការងារបានរកឃើញផ្ទៃដីដែលមានការទន្ទ្រានថ្មីៗសរុបចំនួន ១០៤,៣៦ ហិកតា ក្នុងនោះមាន៖ ដីស្ថិតក្នុងតំបន់០៣ មានទំហំ៨០,៤៨ហិកតា ស្មើនឹង០៣ក្បាលដី ដែលស្ថិតនៅក្នុងតំបន់០២ មានទំហំ២៣,៨៨ហិតា ស្មើនឹង០២ក្បាលដី ក្រុមការងារបានប្រជុំបូកសរុប និងបានណែនាំដល់បណ្តាមេឃុំ ពាក់ព័ន្ធអំពីការអនុវត្តបទបញ្ជារបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ។
ក្រុមការងារបានបន្ត ចុះពិនិត្យទីតាំងដីជាក់ស្ដែងនៅឃុំក្បាលត្រាច និងឃុំកំពង់លួង ៕