នៅព្រឹក ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រុមការងារក្រសួងដែនដី បានជួបប្រជុំជាមួយ រដ្ឋបាលខេត្តបាត់ដំបង ដេីម្បីចាត់វិធានការ ចុះបង្ក្រាបការរំលោភ ទន្ទ្រានដីព្រៃ លិចទឹក នៅតំបន់ បឹងទន្លេសាប ក្នុងភូមិសាស្ត្រ ខេត្ត បាត់ដំបង ។
បេីតាមរបាយការណ៍របស់រដ្ឋបាល ខេត្ត បាត់ដំបង បានឲ្យដឹងថា ដីព្រៃលិចទឹក ក្នុង តំបន់៣ ជាង១ម៉ឺនហិកតា ក្នុងស្រុកចំនួន ៤ រួមមាន ស្រុក មោងឫស្សី សង្កែ ឯកភ្នំ និង ថ្មគោល ត្រូវបានជនខិលខូច រំលោភទន្ទ្រានកាន់កាប៕