ស្ទឹងត្រែងៈ នៅវេលាម៉ោង១០យប់ថ្ងៃទី២៤ខែ វិច្ឆិកាឆ្នាំ២០២១។មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនិងម៉ូតូបណ្ដាលឲ្យអ្នកបើកបរទាំងពីរនាក់បាត់បង់ជីវិត ។ ករណីនេះកើតឡើងនៅក្បែរវត្តបាឌើម ភូមិបាឌើម ឃុំសាមឃួយ ស្រុកសេសាន។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ឈ្មោះ ថុត គី ភេទប្រុសអាយុ២២ឆ្នាំរស់នៅភូមិកំភុន ឃុំកំភុន ស្រុកសេសានបើកបរម៉ូតូអិចសីនធរពណ៌ក្រហមគ្មានស្លាកលេខពីលិចទៅកើត(បញ្ច្រាស់ទិសគ្នា)បានបុកជាមួយម៉ូតូមួយគ្រឿងផ្សេងទៀតគ្មានស្លាកលេខដែលអ្នកបើកបរម៉ូតូឈ្មោះ ហាន ស៊ូវណ្ណី ភេទប្រុសអាយុ៣៥ឆ្នាំរស់នៅភូមិបាដើមឃុំសាមឃួយ ស្រុកសេសាន បណ្ដាលឲ្យអ្នកបើកបរទាំងពីរស្លាប់នៅកន្លែងកើតហេតុតែម្តង។ ចំណែកអ្នករួមដំណើរ ម្នាក់ទៀត ឈ្មោះ ឡម ទី ភេទប្រុសរបួសធ្ងន់បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តផងដែរ៕