ក្រសួងមហាផ្ទៃបដិសេធក្នុងការចុះបញ្ជីរបស់គណបក្សបេះដូងជាតិ

នៅទីបំផុតក្រសួងមហាផ្ទៃបានបដិសេធចំពោះសំណើស្នើសុំចុះបញ្ជីរបស់គណបក្សបេះដូងជាតិក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើលិខិតជម្រាបទៅលោកសៀម ភ្លុក តំណាងស្ថាបនិកគណបក្សបេះដូងជាតិ នៅថ្ងៃទី១៦ ខែវិច្ឆិកានេះថា
ផ្អែកតាមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីគណបក្សនយោបាយ ក្រសួងមហាផ្ទៃសម្រេចបដិសេធការសុំចុះបញ្ជីរបស់ “គណបក្សបេះដូងជាតិ” ដោយសារការផ្តិតស្នាមមេដៃរបស់សមាជិកគណបក្សបេះដូងជាតិ ដើម្បីគាំទក្នុងការសុំចុះបញ្ជីមានចេតនាទុច្ចរិត ដោយមានការផ្តិតស្នាមមេដៃជំនួស ការក្លែងបន្លំអត្តសញ្ញាណបុគ្គល និងការផ្ដិតធ្វើឲ្យខូចគុណភាពដើម្បីបង្កើនបរិមាណចំនួនសមាជិក ព្រមទាំងខ្លឹមសារប្រការមួយចំនួន នៃលក្ខន្តិកៈ គណបក្សផ្ទុយនឹងបទប្បញ្ញត្តិ នៃច្បាប់ស្តីពីគណបក្សនយោបាយផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *