អេស្ប៉ាញ ៖ ដោយបានយកឈ្នះកីឡាការិនីថៃនៅវគ្គផ្តាច់ព្រ័ត្រក្នុងវិញ្ញាសាវាយយកពិន្ទុនាព្រឹកថ្ងៃអាទិត្យ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១។ នេះជាលើកទី២ ហើយសម្រាប់កីឡាការិនីប៉េតង់ របស់កម្ពុជា អ៊ុក ស្រីមុំ បានឈ្នះមេដាយមាសកម្រិតពិភពលោកបែបនេះ ក្រោយឈ្នះលើកដំបូងនៅទឹកដីប្រទេសថៃកាលឆ្នាំ២០១៧។
នៅពេលយកឈ្នះកីឡាការិនីថៃនៅវគ្គផ្តាច់ព្រ័ត្រនេះ។ កីឡាការិនីកម្ពុជាមានតែ អ៊ុក ស្រីមុំ ម្នាក់ប៉ុណ្ណោះដែលប្រកួតលើវិញ្ញាសាវាយយកពិន្ទុផ្នែកនារី ដែលប្រកួតពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលបានយកឈ្នះកីឡាការិនីថៃនៅវគ្គផ្តាច់ព្រ័ត្រដោយលទ្ធផល ៣៧ទល់នឹង ២៩ពិន្ទុ។
អ៊ុក ស្រីមុំ បានក្លាយជាកីឡាការិនីទី២ របស់កម្ពុជាដែលបានឈ្នះមេដាយ ៥សម័យកាលជាប់ៗគ្នា ក្រោយពេលអ្នកស្រី កែ ឡេង ឈ្នះបាន៤សម័យកាលជាប់ៗគ្នា មុនពេលប្រកាសចូលនិវត្តន៍៕