ឧកញ៉ា លី សាយឃាង ចូលខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប

 

(សៀមរាប)៖ ឧកញ៉ា លី សាយឃាង ចូលខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប តាមដីការឲ្យចាប់ខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ ហើយសមត្ថកិច្ចកំពុងបញ្ជូនខ្លួនពីខេត្តសៀមរាប មកកាន់រាជធានីភ្នំពេញ នេះបើតាមនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
យោងតាមដីកាបង្គាប់ឲនាំខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ បានបង្ហាញថា យោងតាមសំណុំរឿងស៊ើបសួរលេខ ៣៦៥០ ចុះថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលទាក់ទងនឹងជនត្រូវចោទឈ្មោះ លី សាយឃាង ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរពាណិជ្ជករ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ ០១០២០៤៤៨៨ មានទីលំនៅផ្ទះលេខ៥៣, ផ្លូវលេខ១៨៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណី រំលោភលើទំនុកចិត្ត និងបរិហារកេរ្ដិ៍ជាសាធារណៈ ប្រព្រឹត្តនៅឃុំអូរបីជាន់ ស្រុកអូរជ, សង្កាត់និមិត្ត និងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីអំឡុងឆ្នាំ ២០១៨ និងអំឡុងឆ្នាំ ២០១៩ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមមាត្រា ៣៩១ មាត្រា ៣៩២ និងមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ។
ហេតុដូច្នេះ ដើម្បីធានាដល់ការស៊ើបសួរឱ្យ បានពេញលេញ សាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឲ្យនាំ ជនត្រូវចោទឈ្មោះ លី សាយឃាង មកចំពោះចៅក្រមស៊ើប សួរដើម្បីធ្វើការសាកសួរបំភ្លឺការពិត និង បង្គាប់មកកងកម្លាំងសាធារណៈ ឲ្យចាប់ និងនាំខ្លួនឈ្មោះខាងលើនេះមកប្រគល់ជូន សាលាដំបូងរាជធានីភ្នំ ពេញ ឲ្យបានមុនថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីចាត់ការតាមច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *