ខេត្តបន្ទាយមានជ័យ ៖ លទ្ធផលសំណាកអាជីវករក្នុងផ្សារបឹងត្រកួនដែលឆ្លងពីពលករនិងក្នុងសហគមន៍៣ថ្ងៃរកឃើញ១០៤នាក់។ នេះបើតាមសេចក្តីប្រកាសរបសមន្ទីរពេទ្យបង្អែកថ្មពួកកាលពីល្ងាចថ្ងៃទី០៦ខែកញ្ញាឆ្នាំ២០២១។
ការពិនិត្យសំណាកកូវីដ១៩ ជូនបងប្អូនអាជីវករក្នុងផ្សារបឹងត្រកួនភូមិបន្ទាយមានជ័យឃុំគោករមៀតក្រុងសិរីសោភ័ណ កាលពីព្រឹកថ្ងៃទី ០៦ខែកញ្ញាឆ្នាំ២០២១ គឺសំណាកសរុបចំនួន១២៩នាក់។ ហើយលទ្ធផលតេស្តវិជ្ជមានចំនួន៣៣នាក់។ ហើយបើគិតត្រឹមពីថ្ងៃទី០៣ដល់ ០៦ខែកញ្ញាឆ្នាំ២០២១នេះ បងប្អូនអាជីវករនៅទិនោះរាប់រយនាក់រកឃើញវិជ្ជមានចំនួន១០៤នាក់។
លោកវេជ្ជបណ្ឌិតញ៉ែម ភីរម្ស ប្រធានមន្ទីរពេទ្យបង្អែកថ្មពួក បានប្រាប់ថ្ងៃទី០៧ខែកញ្ថាថា៖ បច្ចុប្បន្ននេះស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍នៅតែមានការកើនឡើងជាលំដាប់ ។ ក្នុងនោះ ការឆ្លងមានពីពលករខ្មែរវិលពីថៃផងនិងពីសហគមន៍គឺអាជីវករលក់បន្លែត្រី ក្នុងផ្សារផង។
លោកវេជ្ជបណ្ឌិតបានបន្តថា សូមបងប្អូនប្រជាពលរដ្ឋ កុំមើលស្រាលជំងឺកូវីដ១៩ឱ្យសោះ ត្រូវមានការប្រុងប្រយ័ត្នជានិច្ច និងត្រូវចូលរួមអនុវត្តវិធានការបង្ការជាប្រចាំ ជាពិសេសបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ ។ពោលគឺបើទោះបីជាបានទទួលការចាក់វ៉ាក់សាំងរួចហើយក៏ដោយ …។
ក្រុមគ្រូពេទ្យមិនចង់បានអ្វីទេក្រៅពីសំណូមពរអោយបងប្អូនសហការជាមួយគ្រូពេទ្យចូលរួមយកសំណាកអោយបានគ្រប់ៗគ្នាៗ៕