អាវុធហត្ថខេត្តបន្ទាយមានជ័យ ឧបត្ថម្ភ ធុងអុកស៊ីហ្សែន ដល់មន្ទីរពេទ្យខេត្ត ចំណែព្រះសង្ឃនិងញោមញាតិ បានឧបត្ថម្ភដល់ពេទ្យក្រុង

ខេត្តបន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ត្រីបោន បិនមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានផ្តល់ជូននូវអុកស៊ីសែនចំនួន ២០ ធុងដល់មន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី។

លោកបានជម្រាបប្រាប់លោកវេជ្ជបណ្ឌិតច័ន្ទ វិឌ្ឍីណាវុឌ្ឍ ប្រធានមន្ទីរពេទ្យខេត្តនេះថា ៖បំណងចូលរួមចំណែកក្នុងការព្យាបាលជម្ងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ។

សូមរំលឹកថា កាលពីសប្តាហ័ទី១ខែសីហា នេះ ព្រះសង្ឃប្រទានបច្ច័យ(ថវិកា)និងខ្យល់អុកស៊ីហ្សែនទៅប្រគល់ជូនដល់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត (ពេទ្យដីថ្មី) ព្រះគ្រូ ប៉ោ សុឃឿន ព្រះវិន័យធរប៉ោយប៉ែត ,ព្រះភិក្ខុរតនបញ្ញោ ពេជ្រ ចន្ទ សីហា ចៅអធិការវត្តស្រះត្រាច បាននិមន្តដឹកនាំយកបច្ច័យ(ថវិកា)និងខ្យល់អុកស៊ីហ្សែនទៅប្រគល់ជូនដល់មន្ទីរពេទ្យបង្អែកប៉ោយប៉ែត(ពេទ្យដីថ្មី ដែលមានថវិការបានចំនួន ៩.៧៨៨ដុល្លាសរអា សម្រាប់ទិញអុកស៊ីហ្សែនបានចំនួន៩៧៩ធុង(បំពង់) ។

ចំណែកមន្ត្រីអនុគណក្រុងប៉ោយប៉ែតបានអោយដឹងថា បច្ច័យនិងសម្ភារៈទាំងនេះជាសទ្ធាជ្រះថ្លារបស់ញាតិញោមពុទ្ធបរិស័ទនិងថ្នាក់ដឹកនាំចុះជួយខេត្តបន្ទាយមានជ័យនិងមន្ត្រីថ្នាក់ដឹកនាំ សប្បុរសជនក្នុងក្រុងប៉ោយប៉ែត៕

Leave a Reply

Your email address will not be published. Required fields are marked *