នៅខេត្តបន្ទាយមានជ័យ បញ្ចប់ដំណើរការចាក់វ៉ាក់សាំង Astra Zeneca ដូសទី៣ ជូនកងកម្លាំងប្រដាប់អាវុធ មន្ត្រីជួរមុខ

ខេត្តបន្ទាយមានជ័យ ៖ រដ្ឋបាលនិងមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ នាល្ងាចថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ បានបញ្ចប់ដំណើរការចាក់វ៉ាក់សាំងអាស្ត្រា សេណេកា(Astra Zeneca ) ផលិតផលអង់គ្លេស ផលិតនៅប្រទេសជប៉ុន ដែលជាដូសទី៣(ឬដូសជម្រុញ) ជូនកងកម្លាំងប្រដាប់អាវុធ មន្ត្រី ក្រុមការងារជួរមុខប្រមាណ១៣.០០០ដូស នោះហើយ ។

លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញពិនិត្យមើលដំណើរការចាក់វ៉ាក់សាំងដូសជម្រុញ (ដូសទី៣) ជូនកងកម្លាំងប្រដាប់អាវុធជួរមុខ និងមន្ត្រីរាជការ ក្រុមការងារជួរមុខ ដែលនូវសេសសល់ពីថ្ងៃទី៨ខែសីហា។

ក្នុងនោះ ថ្ងៃទី៨ មន្ត្រីស៊ីវិលនិងក្រុមការងារត្រូវចាក់នៅសាលប្រជុំធំសាលាខេត្តនិងនៅសាលប្រជុំគណបក្សប្រជាជនកម្ពុជាខេត្ត។ និងថ្ងៃទី៩ សីហា មន្ត្រីស៊ីវិល និងក្រុមការងារបន្តទទួលការចាក់នៅសាលប្រជំុនៃស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តទៀត។ ចំណែកនគរបាលត្រូវចាក់នៅសាលប្រជំុធំសាលាខេត្ត។ឯកងរាជអាវុធហត្ថខេត្ត ត្រូវនៅបញ្ជការដ្ឋានរបស់ខ្លួន ។និងកងទ័ព ត្រូវចាក់នៅក្រុងប៉ោយប៉ែត។

វ៉ាក់សាំងដូសជម្រុញដែលសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ផ្តល់ជូនមកខេត្តបន្ទាយមានជ័យ សម្រាប់មន្ត្រីរាជការសុីវិល គ្រូពេទ្យគ្រូបង្រៀន អាជ្ញារដែនដីគ្រប់ថ្នាក់ ប្រមាណ ១៣.៦០០ ដូស បានកំពុងដំណើរការចាក់ចាប់ពីថ្ងៃទី៨ សីហា ។

ដោយឡែកសម្រាប់កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទបានដំណើរការចាក់ថ្ងៃទី៩ សីហា ប្រមាណ១០.០០០ ដូសសម្រាប់ការចាក់ត្រូវបានរៀបចំដោយគោរពវិធានសុខាភិបាល តាមទីតាំងនីមួយៗ ។

លោកអ៊ុ រាត្រី អភិបាលខេត្ត មានប្រសាសន៍ថា វ៉ាក់សាំង Astra Zeneca ដែលចាក់ជូនបងប្អូនមន្ត្រីជួរមុខ កម្លាំងជួរមុខដូសទី៣នាពេលនេះ គឺជាការផ្តល់ជូនពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបានខិតខំគ្រប់បែបយ៉ាង ដើម្បីរកវ៉ាក់សាំង និងបានដាក់ចេញវិធានការ សម្រាប់ចាក់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធប្រជាពលរដ្ឋរបស់យើងឱ្យបានគ្រប់ៗគ្នា ឲ។ដូច្នេះហើយបងប្អូនត្រូវគោរពដឹងគុណចំពោះសម្តេច។

ទោះបីជាទទួលបានការវ៉ាក់សាំងទាំង២ដូស និង៣ដូសហើយ សូមបន្តចូលរួមអនុវត្តន៍អោយបានខ្ជាប់ខ្ជួន វិធានការសុខាភិបាល ៣ការពារ និង៣កុំ។

ក្នុងនាមរដ្ឋបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមគោរពថ្លែងអំណរគុណ និងជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ និងទទួលបានជោគជ័យត្រចះត្រចង់ក្នុងដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើន៕

14 thoughts on “នៅខេត្តបន្ទាយមានជ័យ បញ្ចប់ដំណើរការចាក់វ៉ាក់សាំង Astra Zeneca ដូសទី៣ ជូនកងកម្លាំងប្រដាប់អាវុធ មន្ត្រីជួរមុខ

Leave a Reply

Your email address will not be published. Required fields are marked *