ខេត្តបន្ទាយមានជ័យ ៖ ទីតាំងយុទ្ធនាការលើកទី២ ចាក់វ៉ាក់សាំងជូនពលរដ្ឋនៅក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យបានកើនដល់៨កន្លែង។ បានបិទចំនួន៦ទីតាំង នាល្ងាចថ្ងៃទី១៣ ខែកក្កដា ដោយទុកតែ២ទីតាំងនៅក្នុងបញ្ជាការដ្ឋានតំបន់ ប្រតិបត្តិការសឹករងខេត្ត នាភូមិ/សង្កាត់អូរអំបិល អោយដំណើរការចុងក្រោយ១ព្រឹកថ្ងៃទី១៤ ខែកក្កដានេះ។
នេះបើតាមលោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអានមេបញ្ជការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យប្រាប់នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។
លោកបានបន្តថា ៖ យុទ្ធនាការចាក់វ៉ាក់សាំងលើកតី២ ជូននពលរដ្ឋក្រុងសិរីសោភ័ណដែលផ្តើមធ្វើពីថ្ងៃទី១០ខែកក្កដា មកមានគម្រោងប្រើពេល២សប្តាហ៍ ហើយចាក់ជូនពលរដ្ឋក្នុងក្រុងនេះអោយបាន៤៥.០០០នាក់។
ប៉ុន្តែឥឡូវនេះ ពលរដ្ឋបានមកចាក់ស្ទើរអស់ទៅហើយ។ ដូច្នេះយោធភូមិភាគទី៥ និងរដ្ឋបាលខេត្តបន្ទាយមានជ័យត្រូវបិទបញ្ចប់ការចាក់វ៉ាក់សាំងនេះមុនពេលកំណត់ ហើយបានរើទៅដាក់ទីតាំងចាក់វ៉ាក់សាំងនៅស្រុកមង្គលបូរី ព្រះនេត្រព្រះនិងម៉ាឡៃទៀត។
លោកហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណប្រាប់នាល្ងាចថ្ងៃទី១៣ខែកក្កដាថា ៖ រយៈពេល៤ថ្ងៃនេះ ក្រុមការងារគ្រូពេទ្យយោធភូមិភាគទី៥ សហការនឹងរដ្ឋបាលខេត្ត ក្រុង កងកម្លាំងទាហាន កងរាជអាវុធហត្ថ នគរបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សម្រេចបានការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋចំនួន ៥៤.០០០នាក់ ទូទាំងក្រុង។
ទីតាំង២នៃកន្លែងតែ១នៅបញ្ជការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តនឹងដំណើរការ១ព្រឹកចុងក្រោយ សម្រាប់ចាក់វ៉ាក់សាំងដល់ពលរដ្ឋសេសសល់ពី២ទៅ៣ពាន់នាក់។
មន្ត្រីថា ល្បឿនលឿននេះ មកពីក្រុមការងារគ្រប់ផ្នែកនិងពលរដ្ឋមកទទួលការចាក់វ៉ាក់សាំងសហការគ្នា បំពេញការងារបានរលូនល្អ៕