ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការរដ្ឋបាលខណ្ឌ សែនសុខចុះបិទហាងខារ៉ាអូខេ មួយកន្លែង យីហោ ហ្គោល នៅតាមបណ្តោយផ្លូវលេខ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងស្សប្រុសស្រីចំនួន២៦នាក ដកហូតបានម៉ូតូជាច្រើនគ្រឿង។
ប្រត្តិបត្តិការខាងនេះធ្វើឡើង កាលពីម៉ោង១២ រំលងអធ្រាត្រឈានចូលព្រហស្បតិ៏ ទី៨ ខែកក្តដា ឆ្នាំ ២០២១ ក្រោយពីបានបេីក ទទួលភ្ញៀវឲ្យចូលច្រៀងលេងយ៉ាងសប្បាយដោយផ្គេីននិងសេចក្តីណែនាំរបស់រដ្ឋបាលរាជធានី ភ្នំពេញមិនខ្លាចការឆ្លងជំងឺកូវីដ១៩ នោះ ឡើយ។
សូមបញ្ជាក់ថាថ្មីៗនេះរដ្ឋបាលរាជធានីភ្នំពេញបានសម្រេចអនុញាតិឱ្យបេីកដំណេីរការអាជីវកម្មឡេីងវិញ តែដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ពាក់ម៉ាស់ វាស់កម្តៅ រក្សាគម្លាត ជាពិសេសប្រកាន់ភ្ជាប់ជានិច្ចនូវវិធានការ បីការពារ បីកុំ របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ការចុះបង្ក្ត្រាបនេះដោយទីតាំងហាងខារ៉ាអូខេ យីហោ ហ្គោលខាងលេីលួចបេីកទទួលភ្ញៀវជាច្រេីនចូលច្រៀងលេងយ៉ាងសប្បាយដោយមិនខ្លាចការឆ្លងជំងឺកូវីដ១៩ និងផ្គេីនសេចក្តី សម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ទេី បកម្លាំងគណៈបញ្ជាការឯកភាពចុះបង្ក្រាបនឹងបិទហាងជាបណ្ណោះអាសន្ន៕
សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងប្រតិបត្តិការ ខាងលេីនេះកម្លាំងសមត្ថកិច្ចធ្វេីការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន២៦នាក់ ក្នុងនោះមានស្រី១៤នាក់ ប្រុស១២នាក់ រួមនិងម៉ូតូជាច្រើនគ្រឿងផងដែរ ដោយនាំយកទៅអធិការរដ្ឋាននគរបាលខណ្ឌ សែនសុខដើម្បីបន្តទៅតាមនិតិវិធីច្បាប់៕