ខេត្តបន្ទាយមានជ័យ ៖ លោកមេភូមិតាបែនឃុំតាបែនស្រុកស្វាយចេកត្រូវរថយន្តបុករបួសធ្ងន់កាពីម៉ោង៣និង៣០នាទីទាបភ្លឺ ថ្ងៃទី០៥ខែកក្កដា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៥៦ A ខាងត្បូងផ្លូវចូលសាលាបឋមស្ថិតក្នុងភូមិតាបែន ឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
លោកជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា៖ ជនរងគ្រោះគឺលោកឃុត បូណា ភេទប្រុសអាយុ៥៦ឆ្នាំ ជាមេភូមិភូមគោករការឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទយយមានជ័យ។
មុនពេលកើតជនរងគ្រោះបានទៅកំដរបុណ្យសពក្មួយ នៅភូមិគោករកាជាមួយគ្នា លុះដល់ម៉ោង៣និង៣០នាទីទៀបភ្លឺ ក៏ជិៈម៉ូតូម៉ាកឌ្រីមស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ប.មានជ័យ 1C-2722 ត្រឡប់មកផ្ទះវិញ ត្រូវរថយន្តមិនស្គាល់ម៉ាកបុកត្រូវចំក្បាលនិងប្រអប់ជើងខាងស្ដាំ រងរបួសធ្ងន់។ រថយន្តបានបើករត់គេចខ្លួនបាត់។
ក្រុមគ្រួសារ បានហៅរថយន្តគិលានសង្គ្រោះជនរងគ្រោះដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យភូមិភាគ៥ (ព ២) ខេត្តបាត់ដំបង៕