ចាប់ពីថ្ងៃទី២៩មិថុន ដល់ថ្ងៃទី៦កក្កដា កម្ពុជានឹងទទួលរងនូវឥទ្ធិពលពីរដំណាក់កាល

(ភ្នំពេញ) ៖ យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក ចេញនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៣០ ខែមិថុនា – ៦ ខែកក្កដា ឆ្នាំ២០២១ ប្រទេសកម្ពុជានឹងទទួលរងនូវឥទ្ធិពលពីរដំណាក់កាល។ ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា គឺឥទ្ធិពលខ្យល់មូសុងនិរតីខ្សោយ ពីថ្ងៃទី៤-៦ ខែកក្កដា គឺឥទ្ធិពលខ្យល់មូសុងនិរតីមធ្យម និង ជ្រលងសម្ពាធទាបពីចិន

ស្ថានភាពបែបនេះនឹងធ្វើឲ្យ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖ នៅថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា នឹងអាចមានភ្លៀងធ្លាក់ខ្សោយដោយអន្លើរ។ នៅថ្ងៃទី៤-៦ ខែកក្កដា នឹងអាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅបង្គួរ ។ ទន្ទឹមនឹងនោះក៏មានផ្នែកខ្លះ មានភ្លៀងធ្លាក់ច្រើន។

ចំណែកបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងអាចមានភ្លៀងធ្លាក់ដោយអន្លើរ ក្នុងកម្រិតពីខ្សោយទៅមធ្យម។

រីឯតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយទៅមធ្យម។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងមានការប្រុងប្រយ័ត្នចំពោះ បាតុភូតភ្លៀងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានជាពិសេសនៅតំបន់វាលទំនាបកណ្តាល ចាប់ពី ថ្ងៃទី៤ ដល់ ៦ ខែកក្កដា៕

Leave a Reply

Your email address will not be published. Required fields are marked *